ក្រសួងសុខាភិបាល ហាមឃាត់គណនីបណ្តាញសង្គមហ្វេសប៊ុក កំពុងផ្សព្វផ្សាយលក់ផលិតផលចំណីអាហារ Hamer Candy ដោយគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល

65

ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល បានសេចក្តីជូនព័ត៌មាន ស្តីពីការហាមឃាត់គណនីបណ្តាញសង្គមហ្វេសប៊ុក កំពុងផ្សព្វផ្សាយលក់ផលិតផល ដោយគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល។

ក្រសួងសុខាភិបាលនៃព្រះរាជណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនទាំងអស់ឲ្យបានជ្រាបថា៖ យោងតាមការពិនិត្យឃើញបណ្ដាញសង្គមហ្វេសប៊ុកមានគណនីឈ្មោះ៖ 1.Hamer Candy Cambodia, 2Hamer U Store, 3.HAMER CANDY USA, 4.Hamer Candy, 5.Zeii Thy Online Shop, 6.សេង ហួចដេគ៍ Online, 7.Hamer Candy ស្ករគ្រាប់ជំនួយសុខផាពផ្លូវភេទ, 8.Hamer Khmer កំពុងផ្សព្វផ្សាយលក់ផលិតផលចំណីអាហារឈ្មោះ HAMER CANDY ដោយគ្មានច្បាប់អនុញ្ញាតឲ្យផ្សព្វផ្សាយពីក្រសួងសុខាភិបាលឡើយ។

អនុលោមតាមប្រកាស ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ស្ដីពីលក្ខខណ្ឌក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលចំណីអាហារ ដែលតម្រូវឲ្យរាល់ការផ្សព្វផ្សាយផលិតផលចំណីអាហារតាមគ្រប់រូបភាពត្រូវមានការអនុញ្ញាតពីក្រសួងសុខាភិបាល។

ដើម្បីជៀសវាងការខាតបង់ប្រាកាស និងប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ទៀតនោះ ក្រសួងសុខាភិបាល សូមជូនព័ត៌មានដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបញ្ឈប់ការប្រើប្រាស់ ឬទិញផលិតផលចំណីអាហារដែលផ្សព្វផ្សាយគ្មានលក្ខណៈវិទ្យាសាស្ត្រតាមគណនីហ្វេសប៊ុកឈ្មោះខាងលើ និងគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល។

ក្រសួងសុខាភិបាល នឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីហ្វេសប៊ុកខាងលើនេះ ដែលបានផ្សព្វផ្សាយផលិតផលទាំងនេះ ទៅតាមខ្លឹមសារប្រកាស ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ជាធរមាន​ ៕

ប្រភព៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

Turbo tech solutions