ក្រសួងសុខាភិបាល៖ ១០ថ្ងៃជាប់គ្នា កម្ពុជាមិនមានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ ចំណែកអ្នកឆ្លងថ្មី១០នាក់ (ករណីនាំចូល៤នាក់ និងឆ្លងសហគមន៍៦នាក់ ជាប្រភេទអូមីក្រុង) និងជាសះស្បើយ១៥នាក់

57

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មានថា នៅថ្ងៃនេះមិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩នោះទេ រយៈពេល១០ថ្ងៃជាប់គ្នាហើយ ចាប់ពីតាំងពីថ្ងៃទី៥ ខែមករាមក ដែលកម្ពុជាមិនមានអ្នកស្លាប់ ដោយជំងឺកូវីដ១៩ ខណៈថ្ងៃនេះរកឃើញអ្នកឆ្លងកូវីដថ្មីចំនួន១០នាក់ ប្រភេទអូមីក្រុង ក្នុងនោះករណីនាំចូលចំនួន៤នាក់ និងឆ្លងក្នុងសហគមន៍៦នាក់, អ្នកជំងឺចំនួន១៥នាក់ជាសះស្បើយ។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន ១២០,៧២៨នាក់, អ្នកជាសះស្បើយសរុបចំនួន១១៧,០៧២នាក់, ស្លាប់សរុបចំនួន៣,០១៥នាក់៕

Turbo tech solutions