រថយន្តក្រឡុកស៊ីម៉ង់តិ៍បើកទាក់ខ្សែអ៊ីនធើណេត បណ្តាលឲ្យបាក់បង្គោល និងធ្លាក់ខ្សែបណ្តាញតង់ស្យុង ដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួន

71

ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា ថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥
ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា ករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៨ (GS8-F16) មូលហេតុដោយសាររថយន្តក្រឡុកស៊ីម៉ង់តិ៍បើកទាក់ខ្សែ Internet បណ្តាលឲ្យបាក់បង្គោល និងធ្លាក់ខ្សែបណ្តាញតង់ស្យុងមធ្យម (MV) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖

១.សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ
២.ផ្លូវចំការដូង សង្កាត់ដង្កោ
៣.ផ្លូវជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្រុមការងារបច្ចេកទេសកំពុងធ្វើការជួសជុល ដើម្បីភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ១៥:០០នាទីរសៀល។ អគ្គិសនីកម្ពុជា អំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់នៅពេលបំពេញការងារជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ។ អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន ៕

ប្រភព៖ អគ្គិសនីកម្ពុជា – EDC

Turbo tech solutions