ដើម្បីងាយស្រួលដល់បេក្ខជន ក្រសួងអប់រំ យុវជន និងកីឡា សម្រេចប្រកាសលទ្ធផលប្រឡងបាក់ឌុប តាមហ្វេសប៊ុកផ្លូវការរបស់ក្រសួង

99

ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ស្ដីពីការរក្សាវិធានការសុវត្ថិភាព អំឡុងពេលប្រកាសលទ្ធផលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ២៧ ធ្នូ ២០២១ បានឲ្យជ្រាបថា ក្រសួងនឹងប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល នារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ និងខេត្តដទៃទៀតនាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២។

ការប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងត្រូវធ្វើឡើងក្នុងបរិការណ៍ ដែលប្រជាពលរដ្ឋកម្ពុជាត្រូវរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងខណៈនៃការរកឃើញករណីថ្មីៗ មួយចំនួននៃវីរុសកូវីដ-១៩ បំប្លែងថ្មីអូមីក្រុង។ ក្នុងន័យនេះ ក្រសួង សូមស្នើ ឯកឧត្តម លោក លោកស្រី មេត្តាចាត់ចែងតាមការចាំបាច់ និងអាស្រ័យតាមស្ថានភាពជាក់ស្ដែង ក្នុងអំឡុងពេលនៃការប្រកាសលទ្ធផលសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដើម្បីលើកម្ពស់វិធានការសុវត្ថិភាព ដូចខាងក្រោម៖

ប្រភព៖ MoEYS Cambodia

Turbo tech solutions