ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីជូនដំណឹង ស្ដីពីការផ្ដល់ជូនអាហារូបករណ៍ ស សុខា ថ្នាក់ជាតិ សិក្សានៅវិទ្យាស្ថាន អភិវឌ្ឍន៍អាស៊ីសច្ចៈ ចំនួន ១០០កន្លែង សម្រាប់ឆ្នាំ២០២២ សូមជូនដំណឹងដល់សិស្ស-និស្សិត ទាំង០៣ខេត្ត (ខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ) និងសិស្ស-និស្សិតទូទាំងប្រទេស ពិសេសសិស្ស-និស្សិត ដែលមានជីវភាពខ្វះខាតមេត្តាជ្រាបថា ក្រុមការងារអាហារូបករណ៍ ស សុខា ក្រោមការឧបត្ថម្ភ និងគាំទ្រពី ឯកឧត្តម ស សុខា និង លោកជំទាវ កែវ សួនសុភី បានសហការជាមួយវិទ្យាស្ថាន អភិវឌ្ឃន៍អាស៊ីសច្ចៈ ផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិត សម្រាប់ឆ្នាំសិក្សា២០២១-២០២២ មានថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ ចំនួន ១០០កន្លែង ។
ទីតាំងវិទ្យាស្ថានស្ថិតនៅអគារលេខ៥៨៣Eo ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ចាប់ផ្តើមទទួលពាក្យពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី២០ ខែកុម្ភៈ ចូលរៀនក្នុងខែមីនា ឆ្នាំ២០២២ ៕
ខាងក្រោមជាសេចក្ដីប្រកាស ព័ត៌មានលម្អិតរបស់ ក្រសួងអប់រំ យុវជន និងកីឡា៖
ប្រភព៖ MoEYS Cambodia


