នារីស្រស់ស្អាតម្នាក់ជិះកង់ត្រលប់ចេញពីធ្វើការរោងចក្រត្រូវបានរថយន្តយីឌុបកិនបែកក្បាលស្លាប់ ក្នុងខណ្ឌពោធិ៍សែនជ័យ

849

ភ្នំពេញ៖ នារីម្នាក់កំពុងជិះកង់ត្រឡប់ចេញពីធ្វើការត្រូវបានរថយន្តយីឌុបបុកនិងកិនបណ្តាលអោយស្លាប់ក្នុងថ្លុកឈាម កាលពីវេលាម៉ោង៦:៣០នាទីល្ងាចថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ត្រង់ចំនុចស្តុបទួលពង្រ ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះដែលបានស្លាប់មានឈ្មោះ សួន ចាន់គា អាយុ២៣ឆ្នាំ សព្វថ្ងៃមានមុខរបរជាកម្មកររោងចក្រ សព្វថ្ងៃស្នាក់នៅបន្ទប់ជួលភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានបានអោយដឹងថាមុនពេលកើតហេតុគេឃើញនារីរងគ្រោះជិះកង់ម្នាក់ឯងត្រលប់ចេញពីធ្វើការរោងចក្រសំដៅទៅបន្ទប់ជួលស្នាក់នៅលុះមកដល់ចំនុចទីតាំងកើតហេតុស្រាប់តែមានរថយន្តមួយគ្រឿងប្រភេទយីឌុប ពាក់ស្លាកលេខ ព្រៈសីហនុ 3A-0985 បានបុកនិងកិននារីរងគ្រោះបណ្តាលអោយស្លាប់យ៉ាងរន្ធត់។ក្រោយបានកិននារីរងគ្រោះបណ្តាលអោយស្លាប់ភ្លាមៗរថយន្តបានព្យាយាមរត់គេចដល់ចំនុចផ្សារទួលពង្រ ត្រូវបានប្រជាពលរដ្ឋសហការគ្នាចាប់បានទាំងរថយន្ត និងអ្នកបើកបរ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចនៃការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីបានធ្វើការវាស់វែង ដើម្បីចាត់ការករណីនេះតាមនីតិវិធីច្បាប់។

Turbo tech solutions
HQP