រដ្ឋបាលខេត្តព្រះសីហនុបានកំណត់យកសណ្ឋាគារគុជអាស៊ីបូ៊ទិចជាកន្លែងធ្វើចត្តាឡីស័ក

238

ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុបានកំណត់យកសណ្ឋាគារគុជអាស៊ីបូ៊ទិច (ASIAN PEARL BOUTIQUE) មានទីតាំងស្ថិតនៅផ្លូវ ១២៣៧ ភូមិ 1 សង្កាត់លេខ3 ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ជាកន្លែងធ្វើចត្តាឡីស័ក ចំពោះអ្នកដែលបានព្យាបាលជាសះស្បើយដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវិរុសកូវីដ-១៩ ចំនួន២លើក នៅខេត្តព្រះសីហនុ។

យោងតាមលិខិតលេខ ០៨២/២១ សសរ របស់រដ្ឋបាលខេត្តព្រះសីហនុ ដែល Rikreay News ទទួលបាននៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ បានបញ្ជាក់អោយដឹងទៀតថា ក្នុងករណីចាំបាច់ រដ្ឋបាលខេត្តព្រះសីហនុនឹងប្រែក្លាយសណ្ឋាគារនេះ ទៅជាកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុ ។

Turbo tech solutions
HQP