រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចផ្អាកដំណើការសណ្ឋាគារ កាស៊ីណូ រ៉េដឡានធើន អិនធើណេសិនណល ជាបណ្តោះអាសន្ន

281

ព្រះសីហនុ៖ សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុនៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ បានបញ្ជាក់ថា រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចផ្អាកជាបណ្តោះអាសន្នដំណើការសណ្ឋាគារ កាស៊ីណូ រ៉េដឡានធើន អិនធើណេសិនណល មានទីតាំងស្ថិតនៅផ្លូវឯករាជ្យ (ផ្លូវលេខ២០០) ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និងដាក់ជាមណ្ឌលចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ។

ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវិត -19 ចូលក្នុងសហគមន៍ រដ្ឋបាលខេត្តព្រះសីហនុតម្រូវឲ្យផ្អាកជាបណ្ដោះអាសន្នការចេញ-ចូលសណ្ឋាគារនិងកាស៊ីណូនោះជាបន្ទាន់ដោយមិនអនុញ្ញាតឲ្យភ្ញៀវថ្មីចូលទៅស្នាក់នៅ ទៅកម្សាន្ត ហើយក៏មិនអនុញ្ញាតឲ្យមនុស្សដែលស្នាក់នៅក្នុងទីតាំងនោះចេញ-ចូលដោយគ្មានការអនុញ្ញាត ពីអជ្ញាធរមានសមត្ថកិច្ចឡើយ ។

ក្នុងគណនីអ្នកសង្ស័យខាងលើមានវិជ្ជមានវីរុស covid-19 អ្នកពាក់ព័ន្ធទាំងអស់នៅសណ្ឋាគារ និងកាស៊ីណូ ណារ៉េដឡានធើន អ៊ិនធើណេសិនណល ត្រូវតែយកវត្ថុសំណាកធ្វើតេស្តរកវីរុសកូវីត-19 និងធ្វើចាក់ទៅលើសក់ទុកគ្រប់គ្នា ឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ។

Turbo tech solutions
HQP