រដ្ឋបាលរាជធានីភ្នំពេញ សេចក្ដីណែនាំបន្ថែម ដើម្បីទប់ស្កាត់ការឆ្លងរីករាលជំងឺកូវីដ១៩ ក្នុងផ្សារអូរឫស្សី ក្រោយរកឃើញមានអ្នកឆ្លងជាង១០០នាក់

225

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១នេះ បានសេចក្ដីណែនាំបន្ថែម ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មផ្សារអូរឫស្សី។ នេះបើតាមសេចក្ដីណែនាំដែលទទួលបាននៅមុននេះបន្ដិច។

ក្នុងសេចក្ដីណែនាំថ្មីបន្ថែមនេះបានបញ្ជាក់ថា ក្រោយការសម្រេចផ្អាកដំណើរការជាបណ្តោះអាសន្នមជ្ឈមណ្ឌលពាណិជ្ជកម្មផ្សារអូរឫស្សី រដ្ឋបាលរាជធានី
ភ្នំពេញ បានតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះស្ថានភាពវិវឌ្ឍនៃការរីករាលដាលជំងឺកូវីដ-១៩ ក្នុងមូលដ្ឋាននេះជាពិសេស ក្នុងចំណោមអាជីវករ សន្តិសុខ និងបុគ្គលិក កម្មករបម្រើការងារក្នុងផ្សារ ដែលមានការឆ្លងជាបន្តបន្ទាប់សរុបត្រឹមរយៈពេល៤ថ្ងៃ បានរកឃើញអ្នកតេស្តវិជ្ជមានជំងឺកូវីដ-១៩ ប្រមាណជាង១០០នាក់។

ចំពោះមុខដើម្បីឈានទៅកាត់ផ្តាច់ប្រភពចម្លង និងដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងមូលដ្ឋានមជ្ឈមណ្ឌលពាណិជ្ជកម្មផ្សារអូរឫស្សី រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការក្រើនរំលឹក និងណែនាំដូចខាងក្រោម៖

Turbo tech solutions
HQP