ការចល័តនាវាពិឃាតអាមេរិក ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ចិនចាត់ទុកថាជា ចេតនាបង្កគ្រោះថ្នាក់ដល់ស្ថិរភាព និងសន្តិភាព

287

ប៉េកាំង៖ ប្រទេសចិននៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៨ ខែមេសា ឆ្នាំ២០២១នេះ បានបង្ហាញការតវ៉ា និងប្រឆាំងយ៉ាងខ្លាំង ចំពោះការចល័តនាវាពិឃាតអាមេរិក ឆ្លងកាន់ច្រកសមុទ្រតៃវ៉ាន់ (Taiwan Strait) ដែលជាច្រកសមុទ្រស្ថិតនៅចន្លោះចិនដីគោក និងកោះតៃវ៉ាន់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន AP។

អ្នកនាំពាក្យទីបញ្ជាការយោធាចិនភាគខាងកើតលោក ចាន ឈុនហ៊ុយ (Zhang Chunhui) បានលើកឡើងថា ចិនបានធ្វើការពិនិត្យ និងតាមដានទៅលើ នាវាពិឃាតអាមេរិកមួយគ្រឿងឈ្មោះ USS ចន ម៉ាខេន (USS John S McCain) ដែលបានធ្វើដំណើរឆ្លងកាត់តាមច្រកសមុទ្រតៃវ៉ាន់ កាលពីថ្ងៃពុធម្សិលមិញនេះ។

អ្នកពាក្យយោធាចិនខាងលើបានចាត់ទុកថា ការចល័តនាវាពិឃាតរបស់សហរដ្ឋអាមេរិកពេលនេះ គឺជាការបញ្ជូនសញ្ញាខុសមួយ ទៅកាន់រដ្ឋាភិបាលកោះតៃវ៉ាន់ និងជាសកម្មភាពដែលបង្កការរំខាន ចំពោះស្ថានការណ៍ក្នុងតំបន់ តាមរយៈចេតនាបង្កគ្រោះថ្នាក់ដល់ស្ថិរភាព និងសន្តិភាពនៅតាមច្រកសមុទ្រតៃវ៉ាន់។

ជាការឆ្លើយតប សហរដ្ឋអាមេរិកក៏បានចេញសេចក្តីថ្លែងការណ៍យ៉ាងខ្លីមួយ ទៅកាន់ចិនវិញថា ការចល័តរបស់នាវាពិឃាត USS John S McCain ឆ្លងកាត់តាមច្រកសមុទ្រកោះតៃវ៉ាន់កាលពីថ្ងៃទី០៧ ខែមេសា គឺត្រូវបានធ្វើឡើងនៅលើដែនសមុទ្រអន្តរជាតិ និងស្របទៅតាមច្បាប់អន្តរជាតិផងដែរ៕

Turbo tech solutions
HQP