​ជនសង្ស័យ​២​នាក់​ ត្រូវបានកម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ឃាត់​ខ្លួន ពាក់ព័ន្ធ​ករណី​លួចម៉ូតូ

397

ព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានបញ្ជាក់ប្រាប់អ្នកព័ត៌មានអោយដឹងថា កម្លាំងជំនាញនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានស្រាវជ្រាវបង្ក្រាបករណីអំពើលួច និង ឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ នៅវេលាម៉ោង២២:០០នាទីស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ពាក់ពន្ធ័នឹងករណីលួចម៉ូតូ។

ក្រោយពីបានទទួលបណ្តឹងពីជនរងគ្រោះ ឈ្មោះ ងិន ជឿន ភេទប្រុស អាយុ៣២ឆ្នាំ និង ឈ្មោះ សុខ ភី ភេទស្រី អាយុ២២ឆ្នាំ កម្លាំងជំនាញបានធ្វើការស្រាវជ្រាវ អាចកំណត់បានអត្តសញ្ញាណជនសង្ស័យបាន ទើបកម្លាំងជំនាញបានឃាត់ខ្លួនមុខសញ្ញាសង្ស័យ ចំនួន២នាក់ យកមកធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចយកម៉ូតូពិតប្រាកដមែន។

កម្លាំងជំនាញក៍បានធ្វើការដកហូតម៉ូតូផលនៃអំពើលួច រួមមាន៖ -ម៉ូតូ HONDA C.125 ១គ្រឿង -ម៉ូតូNEX ១គ្រឿង -ស្លាកលេខម៉ូតូចំនួន៣សន្លឹក ជនសង្ស័យ មានឈ្មោះ៖ ១-ឈ្មោះ ឃុត សុជាតិ ភេទប្រុស អាយុ១៩ឆ្នាំ ២-ឈ្មោះ អេង វីរ: ហៅចេម ភេទប្រុស អាយុ១៩ឆ្នាំ។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងជំនាញកំពុងបន្តតាមនីតិវិធី បញ្ចូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់៕

Turbo tech solutions
HQP