សមត្ថកិច្ច​នគរបាលស្រុក​តា​លោ​សែន​ជ័យ​​ ចុះបង្ក្រាប​បទល្មើស​គ្រឿងញៀន​ ០២​ករណី​ ឃាត់ខ្លួន​ជនសង្ស័យ​៥​នាក់

244

​ពោធិ៍សាត់​៖​ សមត្ថកិច្ច​នគរបាល​ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​តា​លោ​សែន​ជ័យ​ បាន​ចេញ​ប្រតិបត្តិការ​ ចុះ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​០២​ករណី​ ដោយ​ឃាត់​មនុស្ស​ ចំនួន​០៥​នាក់​ នៅ​ថ្ងៃ​ទី​ ០៨​ ខែមេសា​ ឆ្នាំ​ ២០២១​ ។​

​លោក​វរសេនីយ៍ទោ​ ហេង​ នាង​ អធិការរង​ ទទួល​ផែន​ប្រឆាំង​គ្រឿងញៀន​ នៃ​អធិការ​នគរបាល​ស្រុក​តា​លោ​សែន​ជ័យ​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ដោយ​មានការ​ចង្អុល​ណែនាំ​ ពី​លោក​ឧត្តមសេនីយ៍ទោ​ ស​ ថេ​ង​ ស្នងការ​នគរបាល​ខេត្ត​ ក្នុង​ការ​បង្ការ​ ទប់ស្កាត់​ បង្ក្រាប​បទល្មើស​គ្រឿងញៀន​ បាន​ដឹកនាំ​កម្លាំង​ផ្នែក​ជំនាញ​អធិការដ្ឋាន​ចំនួន​០៥​នាក់​ សហការ​ជាមួយ​ ប៉ុស្តិ៍​ នគ​បាល​រដ្ឋបាល​តា​លោ​ ០៣​នាក់​ បាន​ចុះ​បង្ក្រាប​បទល្មើស​បាន​ចំនួន​០២​ករណី​ ៖

​​១-​នៅ​វេលា​ម៉ោង​១៥​និង​៣០​នាទី​ បាន​បង្ក្រាប​ករណី​ប្រើប្រាស់​ និង​ចែកចាយ​ដោយ​ខុសច្បាប់​នៅ​សារធាតុ​ញៀន​ នៅ​ចំណុច​ផ្ទះ​ជនសង្ស័យ​ ឈ្មោះ​ ជា​ ជួន​ ហៅ​ផេះ​ ភេទ​ប្រុស​ ស្ថិត​នៅ​ភូមិ​គោក​រំ​លរ​ ឃុំ​តា​លោ​ ។​ ក្នុង​ប្រតិបត្តិការ​នោះ​កម្លាំង​បាន​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​០៤​នាក់​ ៖​ ទី​១​ឈ្មោះ​ ជា​ ជួន​ ហៅ​(​ផេះ​)​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​ រស់នៅ​គោក​រំ​ល​ ឃុំ​តា​លោ​ ជា​ម្ចាស់ផ្ទះ​

​២ ​ឈ្មោះ​ ដូ​ត​ ណា​វិ​ន​ ភេទ​ប្រុស​ រស់នៅ​គោក​រំ​ល​ ឃុំ​តា​លោ​

៣​ ឈ្មោះ​ ខន​ រ៉ា​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ រស់នៅ​ភូមិ​ប្រហា​ល​ ឃុំ​តា​លោ​

​៤-​ឈ្មោះ​ ស៊ុ​យ​ សុ​ផ​ន​ ហៅ​(​ជ្រុង​)​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ រស់នៅ​ភូមិ​ប្រហា​ល​ ឃុំ​តា​លោ​ ។​

​ក្នុង​នោះ​ដកហូត​បាន​វត្ថុ​តាង​រួម​មាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​ចំនួន​០៥​កញ្ចប់​តូច​,​ ទូរ​សព្ទ័​០៤​គ្រឿង​ និង​ដែកកេះ​ចំនួន​០១​ ។​

​លោក​អធិការរង​ បាន​បន្ត​ថា​ នៅ​វេលា​ម៉ោង​១៧​ និង​២៤​នាទី​ សមត្ថកិច្ច​យើង​បាន​បង្ក្រាប​ករណី​ប្រើប្រាស់​ដែល​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ០១​ករណី​ទៀត​ នៅ​ចំណុច​ខាងលិច​មន្ទីរ​បក្ស​ ឃុំ​តា​លោ​ ស្ថិត​នៅ​ភូមិ​តា​លោ​ ឃុំ​តា​លោ​ ឃាត់ខ្លួន​បាន​ជនសង្ស័យ​ ០១​នាក់​ ឈ្មោះ​ ខេ​ម​ បូ​រី​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ រស់នៅ​ភូមិ​.​ឃុំ​កើតហេតុ​ខាងលើ​ ដកហូត​បាន​វត្ថុ​តាង​ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​០១​កញ្ចប់​ ទម្ងន់​១.៨៣​ក្រាម​ ។​

​បច្ចុប្បន្ន​ ជនសង្ស័យ​ រួម​នឹង​វត្ថុ​តាង​ កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង​ បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ៕

Turbo tech solutions
HQP