អ្នកប្រមូលសំរាម តាៗសុីក្លូ និងចាស់ជរាសរុប៨២១នាក់ហើយដែលបានទទួលអំណោយពីលោក តាំង គឹមឡេង

491

ភ្នំពេញ : លោក តាំង គឹមឡេង សប្បុរជនយ៉ាងសកម្មម្នាក់បានបញ្ជាក់ប្រាប់ Rikreay News នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១នេះថា គិតត្រឹមថ្ងៃនេះលោកបានផ្តល់អំណោយជូនដល់ បងប្អូនអ្នកប្រមូលសំរាម តាៗសុីក្លូ ចាស់ៗជារាតាមផ្លូវបានសរុបចំនួន៨២១នាក់ហើយ ។

លោកបានបញ្ជាក់បន្ថែមទៀតថា អំណោយទាំងនោះរួមមាន អង្ករចំនួន15គីឡូ មីមួយកេស ត្រីខមួយយួរ ម៉ាស់មួយប្រអប់ និងទឹកលាងដៃមួយដប គឺសម្រាប់ចែកជូនស្មើរៗគ្នាសម្រាប់បុគ្គលម្នាក់ៗ ។

សូមបញ្ជាក់ថា លោកតាំង គឹមឡេង គឺជាអ្នកជំនួញម្នាក់ដែលតែងតែចូលរួមយ៉ាងសកម្មក្នុងកិច្ចការងារមនុស្សធម៍ ពិសេសការចែករំលែកចំពោះចាស់ជរាគ្មានទីពឹង គ្រួសារក្រីក្រ តាសុីក្លូ និងប្អូនៗកុមារកំព្រាផងដែរ ។

Turbo tech solutions
HQP