បុរសម្នាក់កំពុងជិះម៉ូតូទៅធ្វេីការ ត្រូវបានរថយន្តដឹកទំនិញធន់ធំមួយគ្រឿង បេីកបុកពីក្រោយបណ្តាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកេីតហេតុ ក្នុងខណ្ឌដង្កោ

375

ភ្នំពេញ៖ បុរសម្នាក់កំពុងជិះម៉ូតូទៅធ្វេីការត្រូវបានរថយន្តដឹកទំនិញធន់ធំមួយគ្រឿងម៉ាក (ហុីយ៉ាន់ដាយ) បេីកបុកនឹងកិនបណ្តាលស្លាប់ក្នុងថ្លុកឈាម កាលពីវេលាម៉ោង១:៣០នាទីរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ ត្រង់ចំនុចស្ពានព្រែកជ្រៃ ភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនរងគ្រោះដែលស្លាប់មានឈ្មោះ សុឹម ចាន់ឌឿន ភេទប្រុស អាយុ៣៥ មានមុខរបរជាបុគ្គលិកធនាគា នឹងមានស្រុកកំណេីតនៅ ភូមិពពេល ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។

តាមប្រភពព័ត៍មានបានឲ្យដឹងថាមុនពេលកេីតហេតុ គេឃេីញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាស្កុបពី ពណ៌ក្រហម ពាក់ស្លាកលេខ (កំពង់ធំ 1D-6269) បានធ្វេីដំណេីរតាមបណ្តោយផ្លូវ២១៧ ទិសដៅពីត្បូងទៅជេីង ខណះដែលមកដល់កន្លែងកេីតហេតុ ក៏មានរថយន្តម៉ាក ហុីយ៉ានដាយ ប្រភេទដឹកទំនិញធន់ធំ ពណ៌ស ពាក់ស្លាកលេខ (បាត់ដំបង 3A-2722) ធ្វេីដំណេីរមកពីក្រោយក្នុងល្បឿនលឿន ក៏ជ្រុលទៅបុកម៉ូតូពីក្រោយ នឹងកិនអូសជនរងគ្រោះជិត២០ម៉ែត្រ បណ្តាលឲ្យជនរងគ្រោះស្លាប់ក្នុងថ្លុកឈាមយ៉ាងរន្ធត់។
រីឯអ្នកបើកបររថយន្តបង្កវិញ មានឈ្មោះ ប៉ក់ កវី ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅ ភូមិព្រៃតាម៉ៅ ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ ត្រូវបានប្រជាពលរដ្ឋចាប់ឃាត់ខ្លួនជូនសមត្ថកិច្ចផងដែរ។

ក្រោយពេលកេីតហេតុសមត្ថកិច្ចនែការិយាល័ចរាចរណ៍ផ្លូវគោកនែស្នងការដ្ឋាននគរបាលរាជធានីធ្វេីការវាស់វែង ដេីម្បីចាត់ការករណីនេះតាមនីតិវិធីច្បាប់។

Turbo tech solutions
HQP