កម្ពុជារកបានមេដាយ ១៧គ្រឿងហើយក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម បើគិតត្រឹមថ្ងៃទី១៨ លើ ៦ប្រភេទកីឡា

154

អត្តពលិកកម្ពុជា រកបានមេដាយ១៧គ្រឿងហើយ ក្នុងកីឡាចំនួន៦ប្រភេទផ្សេងគ្នា នេះបើគិតត្រឹមថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ម្សិលមិញ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម។

អត្តពលិក ដែលជួយឱ្យកម្ពុជា ឈ្នះមេដាយមាសទី២ ក្នុងព្រឹត្តិការណ៍គឺធ្វើបានដោយកីឡាករ ស៊ិន វង់ និងកីឡាការិនី វង ចន្ថា ក្នុងវិញ្ញាសាវាយគូចម្រុះបុរស-នារី នៃកីឡាប៊ូល និងប៉េតង់ បន្ទាប់ពីបានយកឈ្នះម្ចាស់ផ្ទះវៀតណាម ដោលទ្ធផល ១៣-៤។

គិតត្រឹមថ្ងៃទី១៨ កម្ពុជារកបាន មេដាយមាស២លើប្រភេទកីឡាឃីកបុកស៊ីងនិងលើកីឡាប៊ូលនិងប៉េតង់មេដាយប្រាក់៥លើកីឡាឃីកបុកស៊ីងកីឡាប៊ូលនិងប៉េតង់និងកីឡាតេក្វាន់ដូWTខណៈមេដាយសំរឹទ្ធ១០លើកីឡាឃីកបុកស៊ីង១កីឡាប្រណាំងទូក១កីឡាប៊ូលនិងប៉េតង់៣កីឡាជឺជីតស៊ូ ១, កីឡាវូស៊ូ ៣ និងកីឡាតេក្វាន់ដូ WT៕

Turbo tech solutions
HQP