កីឡាករកម្ពុជា ស៊ូ បាលី ក្លាយជាម្ចាស់មេដាយមាសទី៥ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១នៅវៀតណាម បន្ទាប់ពីបានយកឈ្នះលើប្រភេទកីឡាចំបាប់ នៅមុននេះបន្តិច។
កីឡាករ ស៊ូ បាលី ទទួលបានមេដាយមាស បន្ទាប់ពីបានយកឈ្នះកីឡាករឡាវក្នុងលទ្ធផល ១០-០ នៅវគ្គផ្តាច់ព្រ័ត្រ ក្នុងវិញ្ញាសានុរសFreestyle ទម្ងន់១២៥គីឡូក្រាម។
នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ស៊ូ បាលី ក៏បានយកឈ្នះម្ចាស់ផ្ទះវៀតណាម ១០-០ ផងដែរ ទើបអាចក្លាយជាម្ចាស់មេដាយមាសទី ៥ របស់កម្ពុជាក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅវៀតណាម។
