កម្ពុជា រកបានមេដាយមាសទី៨ លើប្រភេទកីឡាវ៉ូវីណាមបន្ថែមទៀត

190

អត្តពលិកកម្ពុជា បន្តរកមេដាយមាសបាន១គ្រឿងបន្ថែមទៀតហើយ នៅថ្ងៃទី២១ ខែឧសភា នេះ លើប្រភេទកីឡាវ៉ូវីណាម ហើយនេះជាមេដាយមាសទី៨ សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម ។

មេដាយមាសទី៨ រកបានដោយកីឡាករ ជិន ពិសិដ្ឋ និង ម៉េត សុភត្ត្រា លើប្រភេទកីឡាវ៉ូវីណាម វិញ្ញាសាសម្ដែងជាក្រុម ការពារខ្លួនកាំបិតធំបុរស ២នាក់ ជាមួយនឹងការទទួលបានពិន្ទុ ២៦៩ ឈ្នះម្ចាស់ផ្ទះវៀតណាម លេខ២ ដែលរកបានត្រឹម ២៦៤ពិន្ទុ, ខណៈមេដាយសំរឹទ្ធស្ទួន បានទៅមីយ៉ាន់ម៉ា រកបាន ២៦២ពិន្ទុ និងឥណ្ឌូនេស៊ី ២៥៩ពិន្ទុ ស្របពេលដែលលេខ៥ បានទៅឡាវ រកបាន ២៥៨ពិន្ទុ និងចុងក្រោយគេថៃ រកបាន ២៥៤ពិន្ទុ។

ដូច្នេះគិតត្រឹមពេលនេះ មេដាយរបស់កម្ពុជា កើនដល់ ៥៣គ្រឿង លើ ១៣ប្រភេទកីឡាផ្សេងគ្នារួមមាន៖ មាស ៨គ្រឿង, ប្រាក់ ១០គ្រឿង និងសំរឹទ្ធ ៣៥គ្រឿង (សំរឹទ្ធ ៨គ្រឿងពុំទាន់ធ្វើពិធីបំពាក់មេដាយ)។

ប្រភេទកីឡាទាំង ១៣ដែលឈ្នះមេដាយទាំងមាស ប្រាក់ និងសំរឹទ្ធ រួមមាន កីឡាប៊ូល និងប៉េតង់, វ៉ូវីណាម, ឃីកបុកស៊ីង, ចំបាប់, តេក្វាន់ដូ WT, កាយសម្ព័ន្ធ, ប្រដាល់គុនខ្មែរ, វូស៊ូ, ការ៉ាតេ, ប្រដាល់សកល, យូដូ, ជឺជិតស៊ូ និងទូកកានូ/រ៉ូអ៊ីង៕

Turbo tech solutions
HQP