កីឡាករប្រដាល់គុនខ្មែរ ប៉ោ ភារិទ្ធ រឺឈ្មោះហៅក្រៅ យ៉េន ឌីណា ទទួលបានមេដាយមាស បន្ទាប់ពីយកឈ្នះកីឡាករម្ចាស់ផ្ទះវៀតណាម Cao Minh Phat Truong នៅវគ្គផ្ដាច់ព្រ័ត្រ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ ប្រទេសវៀតណាម នៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២នេះ ។
ការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះក៏មានការអញ្ជើញទស្សនាដោយផ្ទាល់ពីសំណាក់ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC និងឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ អនុប្រធានអចិន្ដ្រៃយ៍ CAMSOC ប្រធាន NOCC និងជាប្រធានក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ និងឯកឧត្តម វ៉ាត់ ចំរើន នាយបេសកកម្មស៊ីហ្គេមរបស់កម្ពុជា រួមជាមួយប្រតិភូកម្ពុជាជាច្រើនរូបទៀតផងដែរ ។
