តុលាការ ​សម្រេច​ឃុំខ្លួនយុវជន​ម្នាក់បង្ហោះព័ត៌មានមិនពិត​ញុះញង់​ហាមមិន​អោយ​ពលរដ្ឋ​ និង មន្ត្រីរាជការ​ទទួល​ការ​ចាក់​វ៉ាក់សាំង

243

​កំពង់ស្ពឺ​៖​ លោក​ឧត្ដមសេនីយ៍ទោ​ សម​ សា​មួន​ ស្នងការ​នគរបាល​ខេត្ដកំពង់ស្ពឺ​ បាន​បញ្ជាក់​ថា​ បុគ្គល​ម្នាក់​ឈ្មោះ​ ប៉ាន់​ សុ​ភី​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ រស់នៅ​ឃុំ​ ពោធិ៍​ចំរើន​ ស្រុក​ប​សេដ្ឋ​ ខេត្ដកំពង់ស្ពឺ​ មុខរបរ​អ្នក​ចិញ្ចឹម​ជ្រូក​ ដែល​ជា​ម្ចាស់​ គណនី​ tik​ tok​
@User​ 4071311708297​ និង​ជា​ម្ចាស់​គណនី​ ហ្វេ​ស​ប៊ុ​ក​ ឈ្មោះ​ Loc​ Le​ ដែល​បាន​បង្ហោះ​ ព័ត៌មាន​ញុះញង់​ឱ្យ​មានការ​ជ្រួស​ច្របល់​ ពិសេស​ រារាំង​ដល់​ការ​អនុវត្ដ​វិធានការ​ ការពារ​សុ​ខុ​មា​ភាព​ពលរដ្ឋ​ ក្នុង​សង្គម​ ត្រូវ​ បាន​កំលាំង​នគរបាល​ ធ្វើការ​ស្រាវជ្រាវ​ និង​ឃាត់ខ្លួន​សាកសួរ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​នីតិវិធី​បន្ដ​ ហើយត្រូវបានតុលាការកាត់សេចក្តីសម្រេចឃុំខ្លួន នៅពន្ធនាគារខេត្តកំពង់ស្ពឹនៅព្រឹកថ្ងៃសៅរ៍នេះ ។

​ជាក់ស្ដែង​ បុគ្គល​ដែល​បាន​ប្រើប្រាស់​បណ្ដាញ​សង្គម​ ដើម្បី​ធ្វើ​សកម្មភាព​បង្ហោះ​ព័ត៌មាន​ ចោទប្រកាន់​ដល់​ការ​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ផ្ទុយ​ពី​ការ​ពិត​ បាន​សារភាព​ទទួលស្គាល់​ថា​ ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ដូច​អ្វី​ដែល​បាន​បង្ហោះ​ ក្នុង​បណ្ដាញ​សង្គម​ tik​ tok​ និង​ប្រព័ន្ធ​បណ្តាញ​សង្គម​ facebook​ ពិតប្រាកដ​មែន​ ។​

​ដោយ​មាន​សំណូមពរ​ ដ៏​ទទូច​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ ពិសេស​សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ សម្ដេច​តេ​ជោ​ បាន​ខិតខំ​ ប្រឹងប្រែង​ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​ នៅ​ទូ​ទាំង​ប្រទេស​ តែ​បែរជា​មាន​ជន​ទុច្ចរិត​មួយ​ក្រុម​តូច​បែរជា​យក​ ការ​ទទួល​ខុស​ត្រូវ​ របស់​ថ្នាក់ដឹកនាំ​អាយុជីវិត​មនុស្ស​ រាប់​លាន​នាក់​ បញ្ហា​សុខុមាលភាព​សង្គម​ មក​លេងសើច​និង​ធ្វើការ​ញុះញង់​ក្រោម​រូបភាព​ឧបាយកល​ផ្សេង​ទៅ​វិញ​ ។​

​ជា​ចុង​ក្រោយ​ សំណូមពរ​ បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ នៅ​ទូ​ទាំង​ប្រទេស​ សូម​ចូលរួម​ អនុវត្ត​វិធាន​សុខាភិបាល​ និង​វិធានការ​បន្ទាន់​ សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ “៣​ការពារ​ ៣​ កុំ​”​ ដើម្បី​ភូមិ​ ឃុំ​ សង្កាត់​ ក្រុង​ ស្រុក​ គ្មាន​ជំងឺ​កូ​វី​ដ​.១៩​ “​ ។​

Turbo tech solutions
HQP