ក្រសួងសុខាភិបាល ប្រកាសពីការស្លាប់របស់បុរសជនជាតិខ្មែរម្នាក់ទៀត ដោយសារជំងឺកូវីដ១៩

218

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការស្លាប់របស់ជនជាតិខ្មែរ អាយុ៣៦ឆ្នាំថ្មីម្នាក់ទៀត ដោយសារជំងឺកូវីដ១៩។

ព្រឹកថ្ងៃទី១១ ខែមេសានេះ ក្រសួងសុខាភិបាល ប្រកាសពីករណីស្លាប់ដោយសារជំងឺកូវីដ១៩ សរុប៣នាក់ហើយ។

ក្នុងសេចក្ដីប្រកាសព័ត៌មាន ក្រសួងសុខាភិបាលបានបញ្ជាក់ថា យោងតាមរបាយការណ៍ពីមន្ទីរពេទ្យហ្លួងម៉ែ បានឱ្យដឹងថា បុរសជនជាតិខ្មែរអាយុ៣៦ឆ្នាំ ដែលរស់នៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវដ-១៩ នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៣៖៤០នាទី។

Turbo tech solutions
HQP