ភ្នំពេញ៖ ក្រុមគោព្រៃកម្ពុជាអាយុក្រោម១៩ឆ្នាំនឹងត្រៀមជួបម៉ាឡេស៊ី, ឡាវ, ទីម័រខាងកើត និងសិង្ហបុរី ក្នុងក្របខ័ណ្ឌ AFA Championship នៅដើមខែកក្កដាខាងមុខនេះហើយ ក្រោយលទ្ធផលចាប់ឆ្នោតផ្លូវការបែងចែកប្រទេសតាមពូលនីមួយៗ ខណ:ក្រុមជម្រើសជាតិកម្ពុជាស្ថិតក្នុងពូល B ។
សហព័ន្ធបាល់ទាត់កម្ពុជាក៏បានកោះហៅ យុវជនចំនួន២៣រូប ដើម្បីមកធ្វើតេស្តហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម១៩ឆ្នាំ ដើម្បីត្រៀមការប្រកួតពានរង្វាន់ AFF U19 CHAMPIONSHIP 2022 ដែលប្រទេសឥណ្ឌូនេស៊ី ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ។
ខាងក្រោមនេះជាកាលវិភាគប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំរួមមាន៖
-សិង្ហបុរី ប៉ះ កម្ពុជា ថ្ងៃទី០៣ កក្កដា ម៉ោង ១៩:០០ នៅកីឡដ្ខាន Madya Senayan
-កម្ពុជា ប៉ះ ម៉ាឡេស៊ី ថ្ងៃទី០៥ កក្កដា ម៉ោង ១៥:០០ នៅកីឡដ្ខាន Madya Senayan
-ឡាវ ប៉ះ កម្ពុជា ថ្ងៃ០៧ កក្កដា ម៉ោង ១៩:០០ នៅកីឡដ្ខាន Madya Senayan
-កម្ពុជា ប៉ះ ទីម័រខាងកើត ថ្ងៃ១១ កក្កដា ម៉ោង ១៥:០០ នៅកីឡដ្ខាន Madya Senayan ៕



