ប្រជាពលរដ្ឋមួយចំនួនក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ស្នើអោយអាជ្ញាធរមេត្តាពិនិត្យមើលភ្នំសំរាមនេះផង

168

ភ្នំពេញ : ប្រជាពលរដ្ឋមួយចំនួនរស់នៅក្នុងបុរី ចាន់ សម្បត្តិ ក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានរអ៊ូរទាំរឿងបញ្ហាគំនរសំរាមចាក់គដូចភ្នំ ប៉ុន្តែអាជ្ញាធរហាក់មើលមិនឃើញ ។

ប្រជាពលរដ្ឋបានលើកឡើងថាគំនរសំរាមនេះគឺបង្កជាបញ្ហាដល់ការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ដោយពួកគាត់ត្រូវរងក្លិនស្អុយ ភាពកខ្វក់ ពិសេសវាប៉ះពាល់ដល់សុខភាពរបស់ពួកគាត់ថែមទៀតផង ។

ប្រជាពលរដ្ឋបានបន្ថែមទៀតថា ទីតាំងដែរគេចាក់សំរាមគឺជាដីឡូត៌មួយកន្លែងដែរគ្មានមនុស្សរស់នៅលើដីឡូត៌នោះទេ ដែលជាហេតុធ្វើអោយអ្នកដែររស់នៅបន្ទប់ជួលក្បែរទីតាំងនោះនាំគ្នាយកសំរាមមកចាស់ពាសវាលពាសកាលយ៉ាងអនាធិបតេយ្យ ។

ប្រជាពលរដ្ឋក៏បានលើកឡើងថា អាជ្ញាធរនៅទីនោះក៏បានដឹងពីបញ្ហានោះដែរប៉ុន្តែហាក់មិនមានចំណាត់ការ រឺដំណោះស្រាយចំពោះបញ្ហានោះឡើយ ហើយនៅតែបណ្តែតបណ្តោយអោយគេយកសំរាមមកចាក់នៅទីតាំងដីឡូត៌នោះដដែរដោយពីមួយថ្ងៃទៅមួយថ្ងៃសំរាមចេះតែកើនឡើងជាបន្តបន្ទាប់ ។

Turbo tech solutions
HQP