U19កម្ពុជា ទទួលបាន៣ពិន្ទុក្រោយយកឈ្នះសិង្ហបុរី

153

កីឡា៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​យុវជន​អាយុ​ក្រោម ១៩​ឆ្នាំ​កម្ពុជាបានទទួល ៣​ពិន្ទុ​ពេញ​ពី​ការប្រកួត​បើកឆាក​ពានរង្វាន់​ជើងឯក​យុវជន​អាស៊ីអាគ្នេយ៍​អាយុ​ក្រោម ១៩​ឆ្នាំ​ AFF U19 Boys Championship 2022 ​បន្ទាប់ពី​យកឈ្នះ​ក្រុម​សិង្ហ​បុរីដោយ​លទ្ធផល ១-០ កាលពី​រាត្រី​ថ្ងៃទី​០៣ ខែកក្កដា ឆ្នាំ​២០២២ នៅ​ប្រទេស​ឥណ្ឌូនេស៊ី។​

​ជំនួប​បើកឆាក​ពូ​ល​ B ​នេះ ក្រុម​ជម្រើសជាតិ​ U19 ​កម្ពុជាបា​នរក​គ្រាប់​បាល់​នាំ​មុខមុននៅ​នាទី​ទី​៧ ដែល​ធ្វើ​សម្រេច​ដោយ​សមាជិក​ក្រុម​អង្គ​រថា​យ​ហ្គឺ​រកីឡាករ សុវណ្ណ ដូ​ណា ហើយ​លទ្ធផល​នេះក៏បាន​រក្សា​រហូតដល់​ចប់​ការប្រកួត​តែម្ដង។ នេះ​គឺជា​ការសង​សឹង​បាន​វិញសម្រាប់​ក្រុម​គោព្រៃ​ជំទង់​កម្ពុជា ដ្បិត​កាលពី​ឆ្នាំ​២០១៩ នៅ​ប្រទេស​វៀតណាម កម្ពុជាបាន​ចាញ់​សិង្ហ​បុរី ១-០ ដូចគ្នា។​

​ជ័យជម្នះ​នេះបានធ្វើ​ឲ្យ​ក្រុមយុវជន​ U19 ​កម្ពុជាមាន ៣​ពិន្ទុ​ស្មើគ្នាជាមួយ​ក្រុម​ U19 ​ឡាវដែល​បាន​យកឈ្នះ​ក្រុមយុវជន​ទី​ម័​រ​ខាងកើត ២-០ កាលពី​ម្សិលមិញ។ សម្រាប់​ប្រកួត​បន្ទាប់​ក្រុម​គោព្រៃ​ជំទង់​កម្ពុជានឹងត្រូវ​ជួប​ក្រុម​ U19 ​ម៉ាឡេស៊ីនា​វេលា​ម៉ោង ៣​រសៀលថ្ងៃទី​០៥ ខែកក្កដា​ស្អែក​នេះនៅលើ​ទឹកដី​ឥណ្ឌូនេស៊ី​ដដែល៕

Turbo tech solutions
HQP