ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា បានប្រកួតស្មើជាមួយ ក្រុមជម្រើសជាតិនារីឡាវ ក្នុងជំនួបបើកពូល B ពានរង្វាន់ជើងឯកនារីអាស៊ាន (AFF Women’s Championship 2022) លទ្ធផល ១-១ នាយប់ថ្ងៃទី ០៥ ខែកក្កដា។
ក្នុងការប្រកួតកម្ពុជា ធ្វើបានយ៉ាងល្អជាមួយនឹងឱកាសទាត់ ២ ដងនៅដើមវគ្គទី ១ ប៉ុន្តែត្រូវបានរារាំងដោយអ្នកចាំទី។ យ៉ាងណាមិញចូលដល់នាទី ២១ ឡាវ បានកីឡាការិនី Phimpha Thongsavang ក្រោយមកកម្ពុជា បានព្យាយាមរកគ្រាប់បាល់តាមស្មើ ប៉ុន្តែធ្វើមិនបានសម្រេចដោយសារអ្នកចាំទីឡាវ ធ្វើបានយ៉ាងល្អជាមួយនឹងការសង្គ្រោះបាល់ជាច្រើន ហើយក៏បានរក្សាលទ្ធផល ១-០ ដល់ចប់វគ្គទី ១។
ចូលដល់វគ្គទី ២ កម្ពុជាព្យាយាមរកក្រាប់បាល់តាមស្មើមកវិញ ប៉ុន្តែខកខានជាច្រើនលើកច្រើនសារប៉ុន្តែនៅតែមិនបានសម្រេច និងអូសបន្លាយដល់នាទី ៩០ ទើបអាចរកគ្រាប់បាល់បានដោយបាល់ពិន័យ ១១ ម៉ែត្រ ធ្វើបានសម្រេចដោយកីឡាការិនី ពឿន គន្ធា រហូតដល់លទ្ធផលបញ្ចប់ចុងក្រោយ កម្ពុជា ស្មើជាមួយ ឡាវ ១-១។
ដូច្នេះលទ្ធផលស្មើនេះ ធ្វើឱ្យនារីកម្ពុជា ឈរនៅលេខ ២ បណ្ដោះអាសន្ន បន្ទាប់ពីមួយគូទៀត មីយ៉ាន់ម៉ា បានយកឈ្នះ ទីម័រខាងកើត ដល់ទៅ ៧-០។ កម្ពុជា ឈរនៅលើ ឡាវ ដោយសារមានកាតលឿង តិចជាងឡាវ។ ដោយឡែកប្រកួតបន្ទាប់របស់ កម្ពុជា ត្រូវជួប ក្រុមខ្លាំង វៀតណាម នៅថ្ងៃទី ០៧ ខែកក្កដា ខាងមុខ៕
