កូរ៉េខាងជើងកំពុងសំងំសាងសង់នាវាមុជទឹក ដែលមានសមត្ថភាព​អាចបាញ់​មីស៊ីល​បាលីស្ទិកបាន

195

កូរ៉េខាងត្បួង៖ ប្រទេសកូរ៉េខាងជើងទំនងជាផលិតរួចរាល់នូវនាវាមុជទឹកថ្មីមួយ ដែលមានទម្ងន់ ៣,០០០ តោន ដែលអាចផ្ទុកមីស៊ីល​បាលីស្ទិកដែលបាញ់ចេញពីនាវាមុជទឹក ឬហៅថា SLBM ។ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ បានដកស្រង់សំដីមន្ត្រីរដ្ឋាភិបាលកូរ៉េខាងត្បូងម្នាក់ដោយបាននិយាយថា កូរ៉េខាងជើងបានសាងសង់នាវាមុជទឹកនេះរួចហើយ នៅឯកន្លែងផលិតនាវាមួយនៅភាគខាងកើតនៃទីក្រុងស៊ីនប៉ូ ហើយកំពុងរង់ចាំពេលវេលាត្រឹមត្រូវដើម្បីសាកល្បងវា។ នាវាមុជទឹកនេះត្រូវបានគេជឿថា មានទទឹង ៧ ម៉ែត្រ បណ្តោយ ៨០ ម៉ែត្រ និងមានសមត្ថភាពដឹក SLBM ចំនួន ៣គ្រាប់ ។

មន្ត្រីទាំងកូរ៉េខាងត្បូងមួយចំនួនក៏បាននិយាយដែរថា ប្រទេសកូរ៉េខាងជើងកំពុងពិនិត្យឡើងវិញនូវពេលវេលាដ៏ត្រឹមត្រូវ ដើម្បីជំរុញនាវាមុជទឹកនេះឱ្យមានប្រសិទ្ធិភាពជាយុទ្ធសាស្រ្ត រួមទាំងការដាក់សម្ពាធប្រឆាំងនឹងសហរដ្ឋអាមេរិកឱ្យខ្លាំងជាងមុន។ ប្រភពដដែលបានបន្ថែមទៀតថា កូរ៉េខាងជើងអាចនឹងបើកដំណើរការបាញ់ SLBM ឆាប់ៗ ហើយមន្រ្តីការពារជាតិកូរ៉េខាងត្បូងកំពុងឃ្លាំមើលស្ថានការណ៍យ៉ាងជិតស្និទ្ធជាមួយសមភាគីអាមេរិក។ នាវាមុជទឹកនេះក៏នឹងទំនងត្រូវដាក់ពង្រាយនៅសមុទ្រជប៉ុន ដោយផ្អែកលើរបាយការណ៍ចាស់ដែលធ្លាប់សរសេរថាលោក គីម ជុងអ៊ុន បានចុះទៅពិនិត្យលើការសាងសង់នាវាមុជទឹកកាលពីឆ្នាំ២០១៩ ជាមួយនឹងការបង្ហើបពីទីតាំងដែលត្រូវពង្រាយនាវា

Turbo tech solutions
HQP