គិតត្រឹមថ្ងៃទី១ ខែសីហានេះ អត្តពលិកកម្ពុជា ដណ្តើមបានមេដាយ ៥ គ្រឿង ក្នុងនោះ មាស ២ ប្រាក់ ១គ្រឿង និងសំរិទ្ធ ២គ្រឿង ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម

121

គិត​ត្រឹម​ថ្ងៃទី​១ ខែសីហា​នេះ អត្ត​ព​លិ​ក​ជនពិការ​កម្ពុជា ដណ្តើមបាន​មេដាយ ៥ គ្រឿង ក្នុងនោះ មាស ២ ប្រាក់ ១​គ្រឿង និង​សំរិទ្ធ ២​គ្រឿង ក្នុង​ព្រឹត្តិការណ៍​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១១ នៅ​ទីក្រុង​សូ​ឡូ ប្រទេស​ឥណ្ឌូណេស៊ី​។​

​បន្ទាប់ពី​ឈ្នះ​មេដាយមាស ១​គ្រឿង ជា​លើកដំបូង ដោយ​ក្រុម​កីឡាការិនី បាល់បោះ​ជិះ​​រទេះ ក្រោយ​យកឈ្នះ​ក្រុមកីឡា​ការិនី បាល់បោះ​ថៃ ក្នុង​លទ្ធផល ៧​ទល់​៥ លើ​វិញ្ញាសា​នារី ៣​ទល់​៣​នាក់​នោះ កីឡាវាយកូនឃ្លីលើតុ បានឈ្នះ​មេដាយ​សំរឹទ្ធ លើ​វិញ្ញាសា​វាយ​គូ និង​មេដាយមាស​ទី​២ កីឡាអត្តពលកម្ម ដោយ​កីឡាការិនី​ជនពិការ វិត ចន្ថា លើ​វិញ្ញាសា លោត​ចម្ងាយ នា​ព្រឹក​ថ្ងៃទី​១ ខែសីហា នេះ​។​

​ថ្ងៃទី​១ សីហា នេះដែរ អត្ត​ព​លិ​ក​កីឡាហែលទឹក​ជនពិការ ឈ្នះ​មេដាយ ២ គ្រឿង​បន្ថែម ​អត្ត​ព​លិ​ក​កីឡាហែលទឹក​ជនពិការ​កម្ពុជា ដណ្តើមបាន​មេដាយ ២ គ្រឿង គឺ​កីឡាករ​ជនពិការ ខូ​យ កុយ ឈ្នះ​មេដាយប្រាក់ លើ​វិញ្ញាសា​កង្កែប ១០០​ម​. class SB7 និង​កីឡាករ​ជនពិការ យ៉ាវ​ណ្ណ​: ឈ្នះ​មេដាយ​សំរឹទ្ធ លើ​វិញ្ញាសា​កង្កែប Class SB9 សរុប​មេដាយ កម្ពុជា​ដណ្តើមបាន ៥​គ្រឿង មាស​២ ប្រាក់​១ និង សំរឹទ្ធ ២​គ្រឿង ។​

​ចំពោះ​បាល់ទះ​អង្គុយ​ជនពិការ​កម្ពុជា បាន​យកឈ្នះ​ក្រុមកីឡា ប្រទេស​មី​យ៉ាន់​ម៉ា ៣​សិត​ទល់​១ ក្នុង​លទ្ធផល ២៥​ទល់​១៩ , ២៦​ទល់​២៤ , ១៧​ទល់​២៥ និង ២៥​ទល់​២០ ធ្វើ​ឲ្យ​កម្ពុជា​ឈរ​លេខ​១ នៅក្នុង​ពូ​ល​B ត្រៀម​ជួប​ជាមួយ​ក្រុម​លេខ​២ ពូ​ល A ។​

​សូមបញ្ជាក់ថា មី​យ៉ាន់​ម៉ា ជា​អតីត​ម្ចាស់​មេដាយមាស អាស៊ាន​ប៉ា​រ៉ា​ហ្គេម តែ​ពេលនេះ ចាញ់​កម្ពុជា​ហើយ​។​

​នាយ​បេសកកម្ម​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​កម្ពុជា លោក យី វាសនា បាន​មានប្រសាសន៍ថាៈ «​ថ្ងៃនេះ គឺជា​ថ្ងៃ​ដ៏​សប្បាយរីករាយ​បំផុត ក្រោយ​ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី​ជនពិការ បាន​ខិតខំ​ប្រឹង​យ៉ាង​សស្រាក់សស្រាំ ធ្វើយ៉ាងណា​ឱ្យ​សម្រេច​តាម​គោលដៅ ដោយបាន​ដណ្តើម​មេដាយមាស ចំនួន ៣​គ្រឿង ប្រាក់ និង​សំរឹទ្ធ ជាច្រើន​ទៀត ពី​ព្រឹ​ត្ត​ការណ៍​មួយ​នេះ​។​

​លោក យី វាសនា បាន​បន្តថាៈ ឥឡូវនេះ យើង​បាន​មេដាយមាស ២ ហើយ លើ​ប្រភេទ កីឡាបាល់បោះ​ជិះរទេះ វិញ្ញាសា ៣​ទល់​៣ តែ​យើង​នៅមាន​ការប្រកួត​វិញ្ញាសា ៥​ទល់​៥ ទៀត​»​។ រីឯ​កីឡាបាល់ទះ​អង្គុយ ក្រុម​កម្ពុជា បាន​យកឈ្នះ ក្រុម​ហ្វីលីពីន ៣​សិត​ទល់​០ និង​ឈ្នះ មី​យ៉ាន់​ម៉ា​៣​សិត​ទល់​១ ហេតុនេះ ក្ដីសង្ឃឹម​កានតែ​ខិត​មក​កៀក​ហើយ​៕

Turbo tech solutions
HQP