វ៉ាក់សាំង Sinopharm ៤០ម៉ឺនដូសទៀតដែលជាជំនួយរបស់រដ្ឋាភិបាលចិន និងមកដល់នៅចុងខែមេសា

215

ភ្នំពេញ៖ ស្ថានទូតចិនប្រចាំនៅកម្ពុជា បានប្រកាសនៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះថា រដ្ឋាភិបាលចិន ផ្តល់ជំនួយវ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាម ចំនួន ៤០ម៉ឺនដូសបន្ថែមទៀត ដល់រាជរដ្ឋាភិបាលកម្ពុជា។ វ៉ាក់សាំងទាំងនេះ នឹងដឹកមកដល់ប្រទេសកម្ពុជា នៅចុងខែមេសា ឆ្នាំ២០២១នេះ។

សូមបញ្ជាក់ថា រដ្ឋាភិបាលចិន បានផ្តល់វ៉ាក់សាំងស៊ីណូហ្វាមចំនួន ១.៣លានដូសរួចហើយមកដល់កម្ពុជា។

ពាក់ព័ន្ធនឹងការផ្តល់ជំនួយវ៉ាក់សាំងនេះដែរ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា លោក វ៉ាង វិនធាន ធ្លាប់បានអះអាងថា ចិន និងកម្ពុជាជាបងប្អូនល្អនឹងគ្នា ដែលប្រៀបដូចដៃ និងជើង គឺជាមិត្តល្អនឹងគ្នា ដែលតែងជួយគ្នាទៅវិញទៅមក។ ដរាបណាជំងឺកូវីដនៅក្នុងប្រទេសកម្ពុជាមិនទាន់បញ្ចប់ ការផ្តល់ជំនួយរបស់ចិនមកកាន់ប្រទេសកម្ពុជាក៏មិនអាចបញ្ឈប់បានឡើយ។ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសកូវីដ ប្រជាជនចិនបន្តគាំទ្រជាមួយប្រជាជនកម្ពុជាជានិច្ច។

សម្តេចតេជោ បានគូសបញ្ជាក់ថា វ៉ាក់សាំងរបស់ចិន នឹងមិនអាចមកដល់ប្រទេសកម្ពុជានោះឡើយ បើគ្មានការកសាងទំនាក់ទំនងល្អជាមួយគ្នាទេនោះ។ ជាពិសេសគឺការត្រួសត្រាយផ្លូវប្រកបដោយព្រះបញ្ញាញាណរបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងថ្នាក់ដឹកនាំចិនជាន់មុន ហើយត្រូវបានថែបំប៉នដោយយកចិត្តទុកដាក់ ដោយថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេច និងថ្នាក់ដឹកនាំចិននាពេលបច្ចុប្បន្ន៕

Turbo tech solutions
HQP