រាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីសម្រេចបិទខ្ទប់រាជធានីភ្នំពេញទាំងស្រុង និងក្រុងតាខ្មៅរយៈពេល១៤ថ្ងៃ

433

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចពិសេសបន្ទាន់មួយ ដោយប្រកាសបិទរាជធានីភ្នំពេញទាំងស្រុង និងក្រុងតាខ្មៅរយៈពេល១៤ថ្ងៃ ចាប់ពីវេលាម៉ោង ០០៖០០នាទីឈានចូលថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។

ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ត្រូវចាត់ទុកជាភូមិសាស្ត្រតែមួយ ដែលត្រូវបានបិទខ្ទប់។

ក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់នេះ បុគ្គលគ្រប់រូបត្រួវបានហាមឃាត់មិនអោយធ្វើដំណើរចេញពីលំនៅដ្ឋាន ឬទីសំណាក់របស់ខ្លួន ប្រសិនបើគ្មានការចាំបាច់ ។

ព័ត៌មានលម្អិតសូមអានសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល៖







Turbo tech solutions
HQP