ភ្នំពេញ៖ រាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេចបន្ទាន់មួយ ដោយសម្រេចបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅរយៈពេល១៤ថ្ងៃ ចាប់ពីវេលាម៉ោងសូន្យថ្ងៃទី១៥ ខែមេសា រហូតដល់ថ្ងៃទី២៨ ខែមេសា។ ក្នុងរយៈពេល១៤ថ្ងៃនេះ បុគ្គលគ្រប់រូបត្រូវបានហាមឃាត់មិនឱ្យធ្វើដំណើរចេញពីលំនៅឋាន ឬកន្លែងស្នាក់នៅបច្ចុប្បន្ននោះឡើយ ប្រសិនបើគ្មានការចាំបាច់។ តែទោះជាយ៉ាងណាដំណើរចាំបាច់មួយចំនួនត្រូវបានអនុញ្ញាត។
+ចំណាំ៖ សម្រាប់ការធ្វើដំណើរដែលរាល់ការធ្វើដំណើរដែលត្រូវបានអនុញ្ញាតដូចលើកឡើងខាងលើ មិនត្រូវធ្វើឡើង នៅចន្លោះពីម៉ោង ២០ (ម្ភៃ) ដល់ម៉ោង ៥ (ប្រាំ) លើកលែងចំពោះការធ្វើដំណើរដោយមូលហេតុសុខភាពបន្ទាន់ មូលហេតុចាំបាច់និងបន្ទាន់ក្នុងគ្រួសារ, ការដឹកជញ្ជូនទំនិញ, ការបំពេញកាតព្វកិច្ចដែលបម្រើផលប្រយោជន៍ សាធារណៈ, ការធ្វើដំណើរទៅនិងមកពីទីកន្លែងបំពេញការងារនៅក្នុងសហគ្រាស គ្រឹះស្ថាន ឬទីតាំងអាជីវកម្ម ដែលត្រូវបានលើកលែងឱ្យបើកដំណើរការ ដូចមានចែងក្នុងកថាខណ្ឌខាងក្រោមនេះ និងករណីចាំបាច់ដទៃ ទៀតដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច៕






