លោកគ្រូមិត្ត សំអែល អតីតកីឡាកបាល់ជម្រើសជាតិល្បីឈ្មោះនាទសវត្សរ៍ឆ្នាំ៦០ និងជាឪពុកបង្កើតរបស់កីឡាករ សំអែល ណា បានទទួលមរណៈភាពហើយដោយរោគាពាធ ក្នុងជន្មាយុ ៨៤ឆ្នាំ

106

លោកគ្រូតា​ មិត្ត​ សំអែល​ ​ខ្សែ​ប្រយុទ្ធ​ខ្មែរ​ពូកែ​តែត​​បាល់​បញ្ចូល​​ទី​នា​ទសវត្សរ៍​៦០​ បានទទួលមរណៈភាពហេីយនៅល្ងាចថ្ងៃទី១៦ សីហា ឆ្នាំ២០២២ ក្នុងជន្មា៨៥ឆ្នាំដោយរោគាពាធ ។

លោកគ្រូ មិត្ត ​សំអែល​គឺ​ជាអតីត​កីឡាករ​ក្រសួង​ការពារ​ជាតិ និងជាអតីត​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​មួយ​រូប​ក្នុង​ចំណោម​កីឡាករ​ជម្រើស​ជាតិ​​ទាំង​ឡាយ​​នា​ទសវត្សរ៍​ ៦០​ និង ៧០។

លោកគ្រូ​កើត​នៅ​ថ្ងៃ​​​ទី​ ១០​ ​ខែ​មករា​ ឆ្នាំ​​១៩៤០ ​នៅ​ភូមិ​ ឃ្លាំងស្បែក​ ​​ឃុំ កំពង់​ល្លួង ស្រុក​ ពញាឮ​ ខេត្ត​កណ្ដាល។​ លោកគ្រូបានជាប់ជាកីឡាករជម្រើសជាតិចន្លោះ​​ពេល​​​ជាប់​ជម្រើស​ជាតិ​​ពី​ឆ្នាំ​១៩៦៧​ដល់ ១៩៧០។ក្រោយ​ឆ្នាំ​ ​១៩៧៩​ លោកគ្រូគឺ​ជា​អ្នក​ធ្វើ​​ឲ្យ​​បាល់ទាត់​ខ្មែរ​មាន​ពន្លឺ​ឡើង​វិញ​ បន្ទាប់ ​សម័យ​ប៉ុលពត​ បាន​បញ្ចប់ ។

លោកគ្រូ មិត្ត សំអែល ក៏ជាអតីតគ្រូបង្ហាត់ក្លឹបបាល់ទាត់គ្រុឌបៃតង ចាប់ពីឆ្នាំ 1997-2007 ដែលបច្ចុប្បន្នក្លឹបបានប្តូរឈ្មោះមកជា ក្លឹបកីឡាបាល់ទាត់ ព្រះខ័នរាជ ស្វាយរៀង ហើយក៏ជាឪពុកបង្កើតរបស់អតីតកីឡាករខ្សែរប្រយុទ្ធជម្រើសជាតិ សំអែល ណាសា ផងដែរ ។

Turbo tech solutions
HQP