អង្គភាពព័ត៌មានរីករាយញូស៌ សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ ជាមួយក្រុមគ្រួសារសព​ ឯកឧត្តម​ ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន​ ដែល​បានទទួលមរណភាពដោយសារជំងឺកូវីដ-១៩

380

(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ផ្នែក នៃអង្គភាពព័ត៌មានរីករាយញូស៌ សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ និងសោកស្តាយជាទីបំផុតជាមួយក្រុមគ្រួសារសព​ ឯកឧត្តម​ ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន​ ដែល​បានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ ក្នុងជន្មាយុ​ ៧៧ឆ្នាំ​។ 

ឯកឧត្តម​ ម៉ៅ​ អាយុទ្ធ រស់នៅភូមិ០៧ សង្កាត់បឹងរាំង ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​ បានស្លាប់នៅវេលា​ម៉ោងប្រមាណ៦ល្ងាច​ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ​ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត​៕

ឯកឧត្តម​ ជា​អ្នកនិពន្ធខ្សែភាពយន្តខ្មែរដ៏ល្បីល្បាញមួយរូប មានស្នាដៃផលិតខ្សែភាពយន្តវីដេអូ​ ចម្រៀងកាយវិការ​ កំណាព្យប្រលោមលោកជាដើម​ ក្នុងនោះខ្សែភាពយន្តដ៏ល្បីល្បាញនោះ គឺរឿង «នេសាទក្រពើ» កាលពីអំឡុងឆ្នាំ២០០៣ និងរឿង «ហ្លួងព្រះស្តេចកន» កាលពីឆ្នាំ២០១៦កន្លងទៅ។ 

Turbo tech solutions
HQP