រដ្ឋបាលខេត្តកំពង់ស្ពឺ សម្រេចអនុវត្តវិធានការបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៩ ខែមេសា

215

កំពង់ស្ពឺ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេច ដោយបន្តការអនុវត្តវិធានការដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលឆ្លងជំងឺកូវីដ១៩ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១។

សេចក្តីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ ដែលទទួលបាននៅព្រឹកថ្ងៃនេះ បានបញ្ជាក់ជារួមថា ការបើកដំណើរការអាជីវកម្មលក់ដូរម្ហូបអាហារ ភេសជ្ជៈ ត្រូវបិទនៅចន្លោះពីម៉ោង ៨យប់ ដល់ម៉ោង ៥ភ្លឺ ហើយការលក់ដូរគ្រឿងស្រវឹង និងការជួបជុំនានាត្រូវបានហាមឃាត់ផងដែរ លើកលែងតែការជួបជុំនៅក្នុងគ្រួសារដែលមានសមាជិកនៅក្នុងផ្ទះតែមួយ៕

Turbo tech solutions
HQP