ព្រះ​មហាក្សត្រី​យ៍អង់គ្លេស អេ​លី​ហ្សា​ប៊ែតទី​២ យាងសោយទីវង្គត់

60

 យោង​តាម​វិមាន Buckingham Palace កាលពី​ថ្ងៃ​ទី​៨ ខែកញ្ញា ឆ្នាំ​២០២២ បាន​ប្រកាស​ថា ព្រះ​មហាក្សត្រី​យ៍ អេ​លី​ហ្សា​ប៊ែតទី​២ (Queen Elizabeth II) នៃ​ចក្រភព​អង់គ្លេស បាន​យាង​សោយ​ទិវង្គត​ក្នុង​ព្រះ​ជន្ម ៩៦​ព្រះ​វស្សា ដោយ​ព្រះ​ជរាពាធ នៅ​ព្រះរាជ​ដំណាក់​គង់​ប្រថាប់​នៅ​ឯ​ប្រទេស​ស្កុ​តឡែ​ន​។ ខណៈ​ដែល​ព្រះ​អង្គ​ម្ចាស់ ឆាល (Charles III) ដែល​ជា​ព្រះរាជបុត្រ​ច្បង​របស់​ទ្រង់ នឹង​ឡើង​ស្នងរាជ្យ​បន្ត​។

ព្រះ​មហាក្សត្រី​យ៍ អេ​លី​ហ្សា​ប៊ែតទី​២ ប្រ​សូត្រ​នៅ​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​១៩២៦​។ ទ្រង់​បាន​ឡើង​គ្រង​ព្រះ​សិរី​រាជ្យ​ស​ម្ប​តិ្ត​នៅ​ថ្ងៃ​ទី​៦ ខែ​កុ​ម្ភះ ឆ្នាំ​១៩៥២ ក្នុង​ព្រះ​ជន្ម​២៥ ព្រះ​វស្សា​។ ដែល​មាន​ន័យ​ថា​ទ្រង់​គ្រងរាជ្យ​ស​ម្ប​តិ្ត​បាន​រយៈពេល​៧០​ឆ្នាំ និង​២១៤​ថ្ងៃ ដែល​យូរ​ជាងគេ​បង្អស់​ក្នុង​ប្រវត្តិសាស្ត្រ​មហាក្សត្រ​នៃ​ចក្រភព​អង់គ្លេស និង​លំដាប់​ទី​២ នៃ​ក្សត្រ​ប្រទេស​ដែល​មាន​អធិបតេយ្យភាព​។

ព្រះ​មហាក្សត្រី​យ៍ អេ​លី​ហ្សា​ប៊ែតទី​២ បាន​រាជាភិសេក​ជាមួយ​ព្រះ​អង្គ​ម្ចាស់ ហ្វី​លី​ព ម៉ោ​ន​ប៊ែ​ត​ធិ​ន (Philip Mountbatten) កាលពី​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​១៩៤៧ ដោយ​បាន​ផ្តល់​កំណើត​ឱ្យ​ព្រះរាជ​បុត្រា​-​ប​ត្រី​ចំនួន​៤​ព្រះ​អង្គ​។ មុន​ពេល​ការ​សោយ​ទិវង្គត​របស់​ព្រះ​អង្គ​ម្ចាស់ ហ្វី​លី​ព កាលពី​ថ្ងៃ​ទី​៩ ខែមេសា ឆ្នាំ​២០២១​។

ការ​យាង​សោយ​ទិវង្គត​របស់​ព្រះ​មហាក្សត្រី​យ៍ អេ​លី​ហ្សា​ប៊ែតទី​២ បាន​ក្លាយជា​ដំណឹង​ក្តុកក្តួល​មួយ ស្រប​ពេល​ដែល​មេដឹកនាំ​កំពូល​ពិភពលោក និង​ឥស្សរជន​ជាន់ខ្ពស់​ជា​ច្រើន​រូប​បាន​ចូលរួម​រំលែក​ទុក្ខ និង​គោរព​វិញ្ញាណក្ខន្ធ​ទ្រង់ ដែល​បាន​សោយ​ទិវង្គត​ក្នុង​ព្រះ​ជន្ម ៩៦​ព្រះ​វស្សា​៕

​ប្រភព​ពី ៖ BBC

Turbo tech solutions
HQP