គណៈកម្មការចាក់វ៉ាក់សាំងកូវីដ១៩ ប្រកាសផ្អាកចាក់វ៉ាក់សាំងនៅភ្នំពេញចំនួន៣ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ហើយត្រូវរងចាំការណែនាំសារជាថ្មី

242

ភ្នំពេញ៖ យោងតាមការបញ្ជាក់ពី លោកជំទាវ ឱន វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ បានឲ្យដឹងនាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ នេះ តាមការសម្រេចដ៏ខ្ពង់ខ្ពង់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺការចាក់វ៉ាក់សាំងនៅរាជធានីភ្នំពេញ ត្រូវបានផ្អាកបណ្តោះអាសន្នចំនួន៣ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែមេសា ២០២១នេះ ហើយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ការចាក់ នឹងត្រូវដំណើរការជាធម្មតាឡើងវិញ។

ដោយឡែកបងប្អូនប្រជាពលរដ្ឋ ដែលមានបំណងធ្វើដំណើរមកកាន់រាជធានីភ្នំពេញ ដើម្បីធ្វើការចាក់វ៉ាក់សាំងក សូមមេត្តាវិលត្រលប់ទៅកាន់ទីកន្លែង ដែលខ្លួនស្នាក់នៅវិញ ហើយត្រូវរងចាំការណែនាំសារជាថ្មី ដែល គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ នឹងចេញផ្សាយជូនឆាប់ៗនេះ៕

Turbo tech solutions
HQP