ក្បូនរថយន្តអមរបស់ប្រធានាធិបតី អ៊ុយក្រែន ជួបគ្រោះថ្នាក់ពេលត្រឡប់ពីទីក្រុង Izyum ដែលកាន់កាប់ដោយទ័ពរុស្ស៊ី

66

គៀវ៖ ក្បូនរថយន្តរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានជួបគ្រោះថ្នាក់ នៅក្នុងទីក្រុងគៀវ កាលពីល្ងាចថ្ងៃពុធ ប៉ុន្តែលោកមិនបានរងរបួសធ្ងន់ធ្ងរនោះទេ នេះបើយោងតាមការលើកឡើង របស់លេខាធិការសារព័ត៌មាន របស់លោក Sergei Nikiforov ។ ចំណែកអ្នកបើកបររថយន្តម្ខាងទៀត ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ លោក Zelensky ត្រូវបានពិនិត្យដោយវេជ្ជបណ្ឌិត ប៉ុន្តែមិនត្រូវបានបញ្ជូនទៅមន្ទីរពេទ្យទេ នេះបើយោងតាមលោក Nikiforov ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ជាក់ស្តែង លោក Zelensky បានធ្វើដំណើរត្រឡប់ ទស្សនកិច្ចនៅទីក្រុង Izyum ដែលជាទីក្រុងនៅតំបន់ Kharkov ដែលរហូតមកដល់ពេលថ្មីៗនេះ ទាហានរុស្ស៊ីកាន់កាប់។ កងកម្លាំងអ៊ុយក្រែន បានអះអាងបែបនេះ កាលពីចុងសប្តាហ៍បន្ទាប់ពីទីក្រុងមូស្គូ បានប្រកាស “ការដាក់ពង្រាយទ័ពឡើងវិញ” ចូលទៅក្នុងសាធារណរដ្ឋប្រជាមានិត Lugansk ។

ប្រធានាធិបតីអ៊ុយក្រែន ត្រូវបានអមដំណើរដោយតារាល្បី ជនជាតិបារាំង Bernard Henri-Levy ។ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ កងទ័ពអ៊ុយក្រែនបានដណ្តើមយកទឹកដី ដែលកាន់កាប់បានមកវិញ ដោយបង្ខំឱ្យកងទ័ពរុស្ស៊ីដកថយ៕

Turbo tech solutions
HQP