ពលរដ្ឋថៃជាច្រើននាំគ្នាងើបតាំងពីព្រឹកព្រលឹម ដើម្បីតម្រង់ជួរចាំទិញ iPhone 14 ដែលដាក់លក់ជាផ្លូវការនៅ Apple Store

49

ថៃ៖ បន្ទាប់ពីក្រុមហ៊ុន Apple បានបង្ហាញរូបរាងទូរសព្ទ iPhone 14 ស៊េរីថ្មីចុងក្រោយរបស់ខ្លួនកាលពីជាង ១សប្ដាហ៍មុន ប្រទេសថៃក៏ស្ថិតជាប្រទេសក្នុងលំដាប់ទី០១ សម្រាប់ការបើកកក់ និងបញ្ចេញលក់ស្មាតហ្វូននេះមុនគេផងដែរ ។ ជាក់ស្ដែងនៅថ្ងៃទី១៦ ដែលជាថ្ងៃចេញលក់ជាផ្លូវការរបស់ iPhone 14 អ្នក​ដែល​បាន​កក់​ទិញមុននៅក្នុងប្រទេសថៃ ក៏បានមក​រង់ចាំ​ជា​ជួរ​តាំង​ពី​មុន​ម៉ោង ៨ ព្រឹក​មកម្ល៉េះ នៅឯហាង Apple Store របស់ផ្សារទំនិញ Central World ។

ទូរសព្ទ iPhone 14 Pro Max ដែល​ថ្លៃ​ជាងគេ គឺមាន​ទំហំផ្ទុក 1TB ជាមួយនឹង​តម្លៃ ៦៦,៩០០ បាត ឬ ១,៨១០ ដុល្លារ សម្រាប់ទីផ្សារប្រទេសថៃ។

រំលឹកផងដែរថា iPhone 14 Pro និង iPhone 14 Pro Max មានមកជាមួយមុខងារ Always-On Display (AOD) ដែលដើរតួជាកូន Gadget នៅលើផ្ទៃអេក្រង់ដោយមិនចាំបាច់ចុចបើក Locksreen ខណៈកាមេរ៉ាមានទំហំ 48-megapixel គឺមានទំហំធំជាងមុន 2ដង ធៀបទៅនឹងជំនាន់មុន។ ការកែលម្អនេះ នឹងជួយដល់ការថតរូបដែលមានពន្លឺតិច អមនឹង quad-pixel ដែលមាន Aperture កម្រិត f/1.78 និងប្រវែងប្រសព្វ 24mm។ ម្យ៉ាងទៀតគឺវាមានប្រព័ន្ធផ្កាយរណប ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ iPhone 14 អាចស្វែងរងជំនួយ SOS នៅពេលទូរសព្ទរបស់ពួកគេដាច់ការទាក់ទង ឬគ្មានសេវា៕

ប្រភព៖ Spring News

https://media.innity.net/202208_42582/172045/324361/assets_324361/index.html?zone=96388&pub=4834&ex=1663401217&pcu=&auth=emg3ye-1663314816075&cb=1663314816075&trueview=false&beacon_324361=https%3A%2F%2Favp.innity.com%2Fview%2F%3Fcampaignid%3D42582%26adid%3D324361%26zoneid%3D96388%26pubid%3D4834%26auth%3Demg3ye-1663314816075%26ref%3DaHR0cHM6Ly9raG1lcm5vdGUuY29tLmtoL25ld3MvMjc0NDQ1JTNGZmJjbGlkPUl3QVIxeU9WWDNVMV9yZDJTN1NqZmU3amJOUlBhRndLQ3plTXp0ZElkNUxWRE8zd2lTV05Cc2lrdS1Ma2M%3D%26cb%3D1663314816075&innity_domain=https%3A%2F%2Fmedia.innity.net%2F202208_42582%2F172045%2F324361%2F&third_party_beacon_324361=&adslot_height=undefined&ref=aHR0cHM6Ly9raG1lcm5vdGUuY29tLmtoL25ld3MvMjc0NDQ1JTNGZmJjbGlkPUl3QVIxeU9WWDNVMV9yZDJTN1NqZmU3amJOUlBhRndLQ3plTXp0ZElkNUxWRE8zd2lTV05Cc2lrdS1Ma2M=

Turbo tech solutions
HQP