ដំណឹងល្អ!ជិះ​រថភ្លើង​ទៅ​មក​៦​ខេត្ត ដោយឥត​គិតថ្លៃរយៈពេល​០៤​ថ្ងៃ​ នៃបុណ្យ​ភ្ជុំបិណ្ឌនេះ

107

​ភ្នំពេញ ៖ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន នៅ​ថ្ងៃ​ទី​១៦ កញ្ញា ២០២២ បាន​ចេញ​សេចក្ដីជូនដំណឹង ស្ដី​ពី​ការ​ដាក់​ឲ្យ​ដំណើរការ​ខ្សែ​រថភ្លើង​ដឹក​អ្នកដំណើរ ដោយ​មិន​បង់ប្រាក់ ក្នុង​ឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ខាង​មុខ​នេះ រយៈពេល​០៤​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០២២ ។

ដោយ​អនុវត្ត​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ជួយ​សម្រួល​បន្ទុក​ចំណាយ​របស់​បងប្អូន​ប្រជាពលរដ្ឋ​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ កម្មការិនី សិស្ស និស្សិត​ទាំងអស់ ដែល​នឹង​ធ្វើ​ដំណើរ​ទៅ​លេង​ស្រុក​កំណើត​ក្នុង​ឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ខាង​មុខ​នេះ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន សហការ​ជាមួយ​ក្រុមហ៊ុន​រ៉ូ​យ៉ា​ល់​រេ​លេ​វ (Royal Railway) នឹង​រៀបចំ​ដាក់​ឱ្យ​ដំណើរការ​ខ្សែ​រថភ្លើង​ដឹក​អ្នកដំណើរ ដោយ​មិន​បង់ប្រាក់ រយៈពេល​០៤​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៣ ដល់​២៦ ខែកញ្ញា ឆ្នាំ​២០២២ ។

ខ្សែ​រថភ្លើង​ចំនួន ២​ខ្សែ នឹង​ធ្វើ​ចរាចរណ៍​ដឹក​អ្នកដំណើរ​ទៅ​ខេត្តកំពង់ឆ្នាំង​-​ពោធិ៍សាត់​-​បាត់ដំបង និង​ខេត្តតាកែវ​-​កំពត​-​ព្រះ​សីហ​នុ តាម​កាលបរិច្ឆេទ និង​ពេលវេលា​ដូចខាងក្រោម ៖

Turbo tech solutions
HQP