អតីតយោធាដែលយបាញ់សម្លាប់គូរដណ្តឹង ពេលនេះត្រូវបញ្ជូនខ្លួនមកដល់កម្ពុជាហេីយ ក្រោយរត់ទៅប្រទេសថៃអស់រយៈពេល២ឆ្នាំ៧ខែ​

105

ភ្នំពេញ៖ ជនដៃដល់បាញ់សម្លាប់គូរដណ្តឹងរបស់ខ្លួន កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ ក្រោយពីគេចខ្លួនទៅប្រទេសថៃអស់រយៈពេល២ឆ្នាំ ៧ខែ។ 

ក្នុងប្រតិបត្តិការតាមចាប់ខ្លួនជនសង្ស័យរូបនេះ ដោយមានកិច្ចសហប្រតិបត្តិការល្អពីភាគីតម្រួតថៃ ទើបនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ នៅវេលាម៉ោង ១៦ កម្លាំងតម្រួតថៃ បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ យឺន វ៉ាន់ដេត នៅក្នុងទឹកដីខេត្តចន្ទបុរី ប្រទេសថៃ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៤១៨ គ១ ដ.ច.ន ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ របស់លោក អ៊ុក សុវណ្ណារិទ្ធ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។

គួររំឮកថា នៅវេលាម៉ោង ១៩:៤៥នាទី យប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ជនសង្ស័យឈ្មោះ យឺន វ៉ាន់ដេត បានឈ្លោះប្រកែកគ្នាជាមួយគូរដណ្តឹងឈ្មោះ ស៊ុន ឌីណា អាយុ ២៦ឆ្នាំ ជានិសិ្សតពេទ្យបញ្ចប់សញ្ញាបត្របរិញ្ញាផ្នែកឡាបូ និងប្រកបមុខររបរលក់ឡេតាមអនទ្បាញ ស្នាក់នៅផ្ទះកើតហេតុ លេខH-03 ផ្លូវលំ (ក្នុងបុរីរំចេកអូដឹម) សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ដោយសាររឿងប្រចន្ទ ហើយក៏មានការផ្ទុះអាវុធមួយគ្រាប់បណ្តាលឲ្យចំផ្ទាល់ខាងឆ្វេងធ្លាយមកកញ្ចឹងក។ 

នៅវេលាម៉ោង ១២:១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ជនសង្ស័យបីជនរងគ្រោះចេញមកខាងក្រៅបន្ទប់ ហើយបានហៅកង់បីដឹកជនរងគ្រោះទៅសង្រ្គោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត តែដោយសភាពរបួសធ្ងន់ពេក ជនរងគ្រោះត្រូវស្លាប់នៅពេលបញ្ចូនទៅដល់មន្ទីរពេទ្យ។ ពេលនោះជនសង្ស័យក៏បានរត់គេចខ្លួនទៅប្រទេសថៃរហូតដល់ពេលឃាត់ខ្លួននេះតែម្ដង។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានប្រគល់ជូននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ រៀបចំបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីផ្តន្ទាទោសតាមច្បាប់៕

Turbo tech solutions
HQP