ឆេះអគារកម្ពស់ ៤២ជាន់ក្នុងប្រទេសចិន នៅមិនទាន់ដឹងមូលហេតុ

82


ចិន៖ ឧប្បតិ្តហេតុអគ្គិភ័យដ៏អាក្រក់មួយបានលេបត្របាក់អគារពាណិជ្ជកម្មដ៏ខ្ពស់មួយនៅក្នុងទីក្រុង Changsha ប្រទេសចិន។ វីដេអូដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញពីអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅសឹងតែពេញមួយចំហៀងអគារដែលមានកម្ពស់ ៤២ជាន់ ខណៈដែលបុគ្គលិកការិយាល័យក្រុមហ៊ុនបានប្រញាប់ប្រញាល់ជម្លៀសចេញមកខាងក្រៅ។

ផ្សែងដ៏ខ្មៅយ៉ាង ក្រាស់ បានហុយចេញ ទៅលើមេឃ ពីលើសំណង់អគារជាការិយាល័យធំប្រចាំតំបន់របស់ក្រុមហ៊ុន ទូរគមនាគមន៍របស់ប្រទេសចិន។
អាជ្ញាធរ ចិនក្នុងតំបន់បាន បញ្ជាក់ឱ្យដឹងដែរថា អគ្គិភ័យមួយនេះត្រូវបានគេបាញ់ពន្លត់រួចរាល់ ប៉ុន្តែគេនៅមិនដឹងច្បាស់លាស់អំពីចំនួនជនរងគ្រោះ និងមូលហេតុដែលនំាឱ្យឆេះនៅឡើយទេ រហូតមកទល់នឹងរាត្រីថ្ងៃសុក្រនេះ៕

ប្រភព៖ BBC

image
Turbo tech solutions
HQP