មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀន ចាប់ខ្លួនជនជាតិខ្មែរ ២នាក់ និងរឹបអូសគ្រឿងញៀនជិត ៨ គីឡូក្រាម

86

សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនដោយឃាត់ខ្លួនជនជាតិខ្មែរ ២នាក់ និងរឹបអូសគ្រឿងញៀនជិត ៨ គីឡូក្រាម​។

ការចុះបង្ក្រាបនេះបានធ្វើឡើងនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ នៅវេលាម៉ោង០០និង២០នាទីរំលងអាធ្រាត ដោយកម្លាំងជំនាញ (ក៣)នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ប្រុញ សាន និងលោកឧត្តមសេនីយ៍ទោ ភឹម ច័ន្ទតារ៉ា នាយករងមន្ទីរប្រឆាំងគ្រឿងញៀន មានការចូលរូមពីកម្លាំងរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការសម្រលសម្រួលដោយលោក ទី មុនិន្ន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំរាជធានីភ្នំពេញ ដោយបានធ្វើការបង្រ្កាប នៅ០៣ដោលដៅផ្សេងគ្នា:

គោលដៅទី១: នៅចំណុច ផ្លូវ២៨៨ ស្ថិតក្នុងសង្កាត់បឹងកេងកង ១ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យបាន១នាក់ ឈ្មោះ ទូច កុងហ៊ាង និងគ្រឿងញៀនប្រមាណជាង៥គីឡូ។

គោលដៅទី២: នៅចំណុច ផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ១នាក់និងថ្នាំញៀនប្រមាណជាង១គីឡូ។

គោលដៅទី៣: ឆែកឆេរ បន្ទប់របស់ឈ្មោះ ទូច កុកហ៊ាង លេខ២១០៣ ជាន់ទី២១ សណ្ឋាគារ អអេន ហ្វេស ផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានសំភារ:កែច្នៃនិងថ្នាំញៀនមួយចំនួន។

លទ្ធផលសរុបក្រោយប្រតិបត្តិការបង្ក្រាបគឺសមត្ថកិច្ចរកឃើញវត្ថុតាងរួមមាន ៖ កេតាមីន(KETAMIN)ទម្ងន់សុទ្ធ២៩៦ក្រាម អុិចស្តាស៊ី(MDMA)ទម្ងន់សុទ្ធ៧គីឡូនិង៥១២.៦៩ក្រាម សរុប សារធាតុញៀន ៧ គ.ក្រ ៨០៨.៦៩ក្រាម និងសារធាតុគីមី ៣ គ.ក្រ ៣៦៥.២ក្រាម។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញបាន កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ បន្តតាមនីតិវិធី ៕

Turbo tech solutions
HQP