រថយន្តក្រុងមួយគ្រឿងជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ស្លា.ប់មនុស្សចំនួន ២៧នាក់ នៅភាគនិរតីប្រទេសចិន

65

ចិន៖ រថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿងបានជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ផ្ងារជើងនៅតំបន់ភាគនិរតីប្រទេសចិន បង្កឱ្យស្លាប់មនុស្សចំនួន ២៧នាក់។ ប៉ូលីសប្រទេសចិនបានចេញផ្សាយរបាយការណ៍ថា វាជាគ្រោះថ្នាក់ចរាចរណ៍ដ៏អាក្រក់បំផុតបំផុតមួយនៅក្នុងប្រទេសចិនចាប់តំាងពីដើមឆ្នំា២០២២ រហូតមកទល់នឹងខែកញ្ញា។

នៅក្នុងចំណោមអ្នកធ្វើដំណើរតាមរថយន្តក្រុងសរុបមានប្រមាណជា ៤៧នាក់ ក្នុងនោះបង្កឱ្យរងរបួសធ្ងន់ស្រាលរហូតដល់ទៅ២០នាក់ឯណោះ ។ ចំពោះមូលហេតុជាក់លាក់អំពីហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ប៉ូលីសមិនបានបញ្ជាក់លំអិតនៅឡើយទេ ខណៈដែលការស៊ើបអង្កេតនៅតែបន្តធ្វើរហូតមកទល់នឹងព្រលប់ថ្ងៃអាទិត្យ៕

ប្រភព៖  AFP

Turbo tech solutions
HQP