រញ្ជួយដីនៅកោះតៃវ៉ាន់ បណ្ដាលឲ្យមនុស្សជាង១០០នាក់ រងរបួស និង ៦០០នាក់ ផ្សេងទៀតត្រូវជាប់នៅតំបន់ភ្នំ

52

តៃវ៉ាន់៖ កោះតៃវ៉ាន់ជួបប្រទះនូវហេតុការណ៍រញ្ជួយដីមួយក្នុងកម្រិត ៦,៤ រ៉ិទ័រ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីថ្ងៃអាទិត្យ ទី១៨ ខែកញ្ញាម្សិលមិញនេះ។ ទីតាំងដែលបានកើតមានគ្រោះរញ្ជួយដីនោះគឺជាតំបន់ភាគខាងត្បូងកោះតៃវ៉ាន់ ខណៈកាលពីថ្ងៃសោរ៍កន្លងទៅតំបន់ដដែលនេះក៏មានគ្រោះរញ្ជួយដីកើតឡើងម្តងដែរ តែមិនធ្ងន់ធ្ងរគួរឲ្យកត់សម្គាល់នោះទេ។

ហេតុការណ៍រញ្ជួយដីជាថ្មីម្តងទៀតកាលពីម្សិលមិញនេះបានធ្វើឲ្យទូរថភ្លើងមួយចំនួនបានក្រឡាប់ ហាងទំនិញមួយចំនួនត្រូវបានដួលរលំ ស្ពានមួយត្រូវបានបំផ្លាញ និង ផ្លូវមួយចំនួនត្រូវបានកាត់ផ្តាច់មិនអាចធ្វើដំណើរបាន។

បើតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយតៃវ៉ាន់បានបញ្ជាក់ថា គិតត្រឹមពេលនេះគេបានរកឃើញមានអ្នករងរបួសចំនួន ១៤៦នាក់ ខណៈពលរដ្ឋប្រមាណជា ៦០០នាក់ផ្សេងទៀតកំពុងជាប់នៅតំបន់ភ្នំ Chike និង តំបន់ភ្នំ Liushishi ដោយពួកគេមិនអាចធ្វើដំណើរចេញទៅណាបានព្រោះតែផ្លូវត្រូវបានកាត់ផ្តាច់។

សូមបញ្ជាក់ជូនថា គិតត្រឹមពេលនេះគេនៅមិនទាន់ទទួលបានរបាយការណ៍បញ្ជាក់ថា មានពលរដ្ឋតៃវ៉ាន់ណាម្នាក់បានស្លាប់បាត់បង់ជីវិតនោះទេ៕

ប្រភព៖ Channel News Asia

Turbo tech solutions
HQP