អគ្គិភ័យឆេះផ្ទះមួយល្វែង ក្នុងក្រុងបាត់ដំបង ខាត់បង់ទឹកប្រាក់អស់ប្រមាណ ៣០០០ដុល្លា

70

ផ្ទះល្វែងមួយខ្នងត្រូវបានភ្លើងឆាបឆេះ កាលពីវេលាម៉ោង១០និង៤៥នាទីយប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២  ស្ថិតនៅចំណុចក្រុមទី១៩ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ក្នុងករណីអគ្គិភ័យនេះបណ្តាលឲ្យឆេះផ្ទះចំនួន១ខ្នង ទំហំ 5មx១៦ម ជាប្រភេទផ្ទះល្វែងជាប់ៗគ្នា សង់អំពីថ្មជារបស់ម្ចាស់ឈ្មោះ វ៉ាន់ ឌី ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅក្នុងភូមិ ឃុំ កើតហេតុខាងលើ។

យោងតាមរបាយការរបស់កម្លាំងការិយាល័យជំនាញដែលបានចេញរថយន្តពន្លត់អគ្គិភ័យទៅជួយទប់ស្កាត់បានទាន់ពេលវេលាបានបញ្ជាក់ថា ករណីនេះ គឺអណ្តាតភ្លើងបានឆាបឆេះចេញពីលើពិដានបណ្តាលអោយឆេះទ្រព្យសម្បត្តិមួយចំនួន ដោយសារមូលហេតុឆ្លងចរន្តអគ្គិសនី តែត្រូវបានអន្តរាគមន៍ទាន់ពេលវេលា ។

នៅក្នុងហេតុការណ៍នេះ គឺមិនបណ្តាលអោយមានរងរបួសមនុស្សទេ ឯការខូចខាតសរុបគិតជាទឹកប្រាក់អស់ប្រមាណ ៣.០០០ ដុល្លារ ។ ក្នុងការជួយអន្តរាគមន៍នោះដែរ គេសង្គេតឃើញវត្តមានរបស់លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង និងលោកអធិការ ពេជ្រ សារ៉ែន ដែលបានដឹកនាំកម្លាំងអធិការក្រុង សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍ស្វាយប៉ោ ជួយអន្តរាគមន៍ទាន់ពេលវេលាទើបមិនបណ្តាលឆ្លងរាលដាលទៅផ្ទះដ៏ទៃ ៕

Turbo tech solutions
HQP