ការវាយប្រហារទៅលើសាលារៀននៅមីយ៉ាន់ម៉ា ធ្វើអោយមានអ្នកស្លាប់និងរបួសជាង២០នាក់

53

យ៉ាងហោចណាស់ក៏មានកុមារ ៦នាក់ស្លាប់ និង១៧នាក់ទៀតរងរបួសនៅក្នុងហេតុការណ៍វាយប្រហារដោយឧទ្ធម្ភាគចក្រយោធាទៅលើសាលារៀនមួយកន្លែងក្នុងប្រទេសមីយ៉ាន់ម៉ា ។


សារព័ត៌មាន CNN នៅថ្ងៃទី២០ ខែកញ្ញា បានចុះផ្សាយថា កម្លាំងទាហានមីយ៉ាន់ម៉ាបានប្រកាសថា ពួកគាត់បានផ្ទុះអាវុធដោយសារតែក្រុមឧទ្ទាមបាននៅលាយឡំជាមួយពលរដ្ឋក្នុងភូមិដើម្បីវាយប្រហារមកលើកម្លាំងទាហានរដ្ឋាភិបាល។


អំពើហិង្សានៅក្នុងប្រទេសមីយ៉ាន់ម់ាបានផ្ទុះឡើងក្រោយពេលកម្លាំងទាហានធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលដែលបោះឆ្នោតគាំទ្រដោយប្រជាពលរដ្ឋ។ ក្រុមប្រឆាំងដែលបានចាប់ដៃជាមួយក្រុមទាហានជនជាតិភាគតិចដើម្បីប្រឆាំងទាហានរដ្ឋាភិបាលដែលកំពុងតែគ្រប់គ្រងអំណាច។


សារព័ត៌មានរ៉យទ័របានផ្សាយថា ការផ្ទុះអាវុធទៅលើសាលារៀន ស្ថិតនៅក្នុងភូមិ Let Yet Kone ក្នុងទីក្រុង Sagaing ភាគកណ្តាលនៃប្រទេសមីយ៉ាន់ម៉ា ។ សាលារៀនដែលរងការវាយប្រហារស្ថិតនៅក្នុងមជ្ឈមណ្ឌលពុទ្ធសាសនាក្នុងភូមិ។ កុមារជាច្រើនត្រូវគ្រាប់កាំភ្លើងហើយខ្លះបានស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ៕ 

រូប​ថត​ ៖ REUTERS​

Turbo tech solutions
HQP