ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នឹងបើកចរាចរណ៍​នៅដើមខែតុលា​ដោយ​គ្មានការយកប្រាក់​ពេញ​មួយខែ

52

ផ្លូវល្បឿនលឿនភ្នំពេញ – ព្រះសីហនុ នឹងបើកឱ្យរថយន្តទូទៅអាចធ្វើចរាចរណ៍បាននៅថ្ងៃទី១ ខែតុ​លានេះ​ ដោយមិនមានការបង់ប្រាក់រយៈពេលមួយខែតុលាពេញតែម្ដង។ នេះបើតាមការ​បញ្ជាក់​របស់​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និ​ង​ដឹកជញ្ជូន​នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានថ្លែងថា ផ្លូវល្បឿនលឿ​ន​នេះ​នឹ​ង​ធ្វើ​ឱ្យ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ហក់​ឡើងបន្ថែមទៀត រួមទាំងកាត់បន្ថយពេលវេលាធ្វើដំណើរ និងថវិការបស់អ្នកបើកបរ បើប្រៀប​នឹងការធ្វើចរាចរណ៍លើផ្លូវជាតិលេខ៤ ។

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ – ព្រះសីហនុ មានប្រវែងប្រមាណ ១៨៧គីឡូម៉ែត្រ ប្រើ​ប្រាស់​ថវិ​កា​សាង​សង់ប្រមាណ ២,០១៩លានដុល្លារសហរដ្ឋអាមេរិក។ ផ្លូវនេះតភ្ជាប់ពីភូមិ១ សង្កាត់​សំរោង​ក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុង​ព្រះសីហនុ ខេត្តព្រះសីហនុ ជាផ្លូវមានគន្លងផ្លូវចំនួន ៤គន្លង ទទឹងផ្លូវសរុប ២៤,៥ម៉ែត្រ មានផ្លូវបំបែកទិស ៧កន្លែង មានកន្លែងឈប់សម្រាក ចំនួន៣កន្លែង ស្ពានធំ និងស្ពានមធ្យម ចំនួន ៤០កន្លែង ស្ពាន តូច ចំនួន ៥កន្លែង ដែលឆ្លងកាត់រាជធានីភ្នំពេញប្រមាណ ៨គីឡូម៉ែត្រ និងខេត្តចំនួន០៤បួន ក្នុងនោះមានខេត្តកណ្តាល ប្រវែង ៩,១ គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺ ប្រវែង ៨០,៨ គីឡូម៉ែត្រ ខេត្តកោះកុង ប្រវែង ១,៩២ គីឡូម៉ែត្រ និងខេត្តព្រះសីហនុ ប្រវែង ៨៩,៨៩ គីឡូម៉ែត្រ៕

Turbo tech solutions
HQP