ប៉ូលីសរុស្ស៊ី ចាប់ខ្លួនក្រុមបាតុកររាប់រយនាក់ ដែលកំពុងផ្ទះការតវ៉ា កណ្តាលក្រុងសំខាន់ៗ

90

ក្រុមប៉ូលីសរបស់រុស្សីបានធ្វើការ ចាប់ខ្លួនបានក្រុមបាតុករជាច្រើនរយនាក់ ដែលបានប្រមូលផ្តុំគ្នាក្នុងការតវ៉ាប្រឆាំង ទៅនឹងរដ្ឋាភិបាលទីក្រុងមូស្គូ ដែលបានសម្រេចចិត្ត ដើម្បីបង្កើនកម្លាំងយោធារាប់ពាន់នាក់បន្ថែមទៀត ដើម្បីប្រយុទ្ធនៅក្នុងប្រទេសអ៊ុយក្រែន។នេះបើតាមការចុះផ្សាយរបស់ ទូរទស្សន៍BBC កាលពីថ្ងៃពុធម្សិលមិញនេះ ។

ក្រុមអ្នកការពារសិទ្ធមនុស្សរបស់រុស្សី OVD-info បានធ្វើសេចក្តីប្រកាសថា ក្រុមបាតុករប្រមាណជា ១០០០នាក់ ដែលប្រមូលផ្តុំគ្នានៅក្នុងទីក្រុង St Petersburg និងរដ្ឋធានីទីក្រុងមូស្គូ គឺជា ក្រុមបាតុកដែលធ្វើការតវ៉ាធំជាងគេ ហើយក្រៅពីនោះគេក៏សង្កេតឃើញ មានការតវ៉ាប្រឆាំងដោយបាតុករ នៅក្នុងតំបន់និងទីក្រុងផ្សេងទៀតដូចជា Irkutsk ទីក្រុងនៅក្នុងតំបន់ស៊ីបឺរីនិងទីក្រុង Yekaterinburgផងដែរ។

គួរឲ្យដឹងដែរថា ក្រោយការប្រកាសអំពាវនាវឲ្យ មានការបន្ថែមចំនួនកងទ័ព ប្រយុទ្ធនៅអ៊ុយក្រែនហើយនោះ គេសង្កេតឃើញថាមានជើងហោះហើរ ជាច្រើនបានសម្រុកហោះចេញពី ប្រទេសរុស្សីហើយសំបុត្រ ធ្វើដំណើរជាច្រើនត្រូវបានលក់អស់គ្មានសល់ឡើយ។

ប្រធានាធិបតីរុស្សីលោក ពូទីន បានកោះហៅ យោធាបម្រុងបន្ថែម ដើម្បីធ្វើការចល័តទៅកាន់ ប្រទេសអ៊ុយក្រែន ខណៈដែលយោធាបម្រុងសរុប ដែលមាននៅសេសសល់ មានប្រមាណជា ៣០ម៉ឺននាក់ ៕

Turbo tech solutions
HQP