រថយន្តក្រឡុកស៊ីម៉ងត៍បើកចុះស្ពានព្រែកតាមាក់លឿនពេកក៏ក្រឡាប់អូសបុកម៉ូតូមួយគ្រឿងបណ្ដាលឱ្យស្ត្រីម្នាក់ស្លាប់ភ្លាមៗ

82

កណ្ដាល៖ រថយន្តក្រឡុកស៊ីម៉ងត៍របស់ក្រុមហ៊ុនណេសសិនណល់ បើកក្នុងល្បឿនលឿនពេកពេលចុះស្ពានព្រែកតាមាក់ចាប់ហ្វ្រ័ងមិនជាប់បណ្ដាលឱ្យក្រឡាប់អូសទៅបុកស្ត្រីម្នាក់កំពុងនៅលើម៉ូតូស្លាប់យ៉ាងអាណោចអាធ័ម នៅវេលាម៉ោង៨និង០០នាទី ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឱ្យដឹងថា រថយន្តបង្កម៉ាកFuso ពាក់ស្លាកលេខ  ភ្នំពេញ 5A-0276 ប្រភេទក្រឡុកស៊ីម៉ងត៍ ជារបស់ក្រុមហ៊ុនណេសសិនណល់ បើកបរដោយឈ្មោះ អុីត ថាច ភេទប្រុស អាយុ៤៦ឆ្នាំ មានទីលំនៅភូមិសូទៃ ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ ។  ចំណែកឯស្ត្រីរងគ្រោះដែលស្លាប់បាត់បង់ជីវិតឈ្មោះ កាក់ សុខុន  អាយុ៤៥ឆ្នាំ រស់នៅភូមិស្វាយអាត់កណ្តាល ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បើកបរម៉ូតូម៉ាកPCX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1IU-0920។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿងម៉ាកFuso ពាក់ស្លាកលេខ ភ្នំពេញ 5A-0276 បើកបរចុះពីលើស្ពានព្រែកតាមាក់ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនជាន់ហ្វ្រ័ងមិនជាប់ធ្វើឱ្យក្រឡាប់អូសបុកជាមួយម៉ូតូមួយគ្រឿងម៉ាកម៉ាកPCX ដែលឈប់នៅមុខការាសសាំងតេលា បណ្ដាលឱ្យស្ត្រីឈ្មោះ កាក់ សុខុន អាយុ៤៥ឆ្នាំ អង្គុយលើម៉ូតូស្លាប់នៅកន្លែងកើតហតុ។

ក្រោយពេកកើតហេតុកម្លាំងនគរបាលជំនាញបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលព្រែកតាមាក់ចុះវាស់វែងកន្លែងកើតហេតុនិងបានដកហូតយានយន្តទាំង០២គ្រឿងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាលដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

Turbo tech solutions
HQP