មនុស្ស២នាក់បានស្លា.ប់.និងម្នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ក្នុងស្រុកពញាឮ

112

កណ្ដាល ៖ មនុស្ស២នាក់បានស្លាប់ រីឯម្នាក់ទៀតរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តនិងម៉ូតូ កាលពីវេលាម៉ោង០៨ និង០៣នាទីព្រឹក ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅលើផ្លូវជាតិលេខ៥ ចន្លោះគីទ្បូម៉ែត្រ(៣១-៣២)ចំណុចភូមិពោធិតូច ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្ដាល ។

នគរបាលចរាចរណ៍ស្រុកពញ្ញាឮ បានឱ្យដឹងថា ជនរងគ្រោះស្លាប់បាត់បង់ជីវិតគ្នាពីរនាក់ គឺទី១-ឈ្មោះ សៀក ណេង ភេទប្រុស អាយុ១៥ឆ្នាំ រមិនពាក់មួកសុវត្ថិភាពបានស្លាប់នៅមន្ទីរពេទ្យជាអ្នករួមដំណើរ ទី២មានឈ្មោះ បាត ផាន់នី ភេទប្រុស អាយុ១២ឆ្នាំ មិនពាក់មួកសុវត្ថិភាពបានស្លាប់នៅកន្លែងកើតហេតុជាអ្នករួមដំណើរ រីឯជនរងគ្រោះរបួសធ្ងន់មានឈ្មោះទ្បាវ សោភ័ណ្ឌ ភេទប្រុស អាយុ២០ឆ្នាំ ជាអ្នកបើកបរម៉ូតូម៉ាកSUZUKI SMASH-V ពណ៌ទឹកប្រាក់ ផ្លាកលេខ កណ្តាល 1AE-7326 ជនរងគ្រោះទាំង៣នាក់នេះ មានទីលំនៅភូមិចុងកោះ ឃុំផ្សារឆ្នាំង ស្រុកកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

ចំណែកភាគីខាងរថយន្តម៉ាកHYUNDAI ពណ៌ស ផ្លាកលេខ ត្បូងឃ្មុំ 3A-1697 បើករបរដោយឈ្មោះ សារី ម៉ាអេល ភេទប្រុស អាយុ ២៣ឆ្នាំមានទីលំនៅភូមិទួលអូរពីរ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ប្រភពដដែលបន្តថា នៅពេលកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាក SUZUKI SMASH-V ពណ៌ទឹកប្រាក់ ផ្លាកលេខ កណ្តាល 1AE-7326 ជិះដោយជនរងគ្រោះ៣នាក់ខាងលើ លុះពេលបើកបរមកដល់ចំណុចកើតហេតុខាងលើ បានបើកឡើងវ៉ារថយន្តដែលនៅខាងមុខក៏ជ្រុលចង្កូតទៅបុករថយន្តដែលបើកបរមានទិសដៅផ្ទុយគ្នាពីជើង ទៅត្បូង ចំពីមុខរថយន្តផ្នែកខាងឆ្វេង រថយន្តម៉ាកHYUNDAI ពណ៌ស ផ្លាកលេខ ត្បូងឃ្មុំ 3A-1697 ។

     ចំពោះសាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។អ្នករងរបួសបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកពញាឮ និងវត្ថុតាងទាំងពីរបានយកមករក្សាទុកនៅអធិការដ្ឋានគរបាលស្រុកពញាឮបណ្ដោះអាសន្ន ដើម្បីបន្តនីតិវិធី។

Turbo tech solutions
HQP