អ៊ុយក្រែន កំពុងធ្វើការវាយប្រហារ ដោយកាំភ្លើងធំទៅលើទីក្រុងដែលទើបដាក់បញ្ចូល ក្នុងប្រទេសរុស្ស៊ី

79

អ៊ុយក្រែន៖ ទាហានអ៊ុយក្រែនកំពុងធ្វើការវាយប្រហារ ដោយកាំភ្លើងធំ ទៅលើទីក្រុង Energodar ក្នុងតំបន់ Zaporozhye ដែលជាខេត្តមួយ ក្នុងចំណោមខេត្តចំនួនបួន ដែលទើបដាក់បញ្ចូល ក្នុងប្រទេសរុស្ស៊ី។ អភិបាលស្តីទីលោក Yevgeny Balitsky បាននិយាយកាលពីថ្ងៃពុធ ដោយចោទប្រកាន់ទីក្រុងគៀវ ពីការព្យាយាមធ្វើឱ្យ មានជីវិតមិនអាចទ្រាំទ្រ បានសម្រាប់អ្នកស្រុកនៅតំបន់នោះ។

លោកជឿថា ទីក្រុងគៀវមានបំណង “បំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងធ្វើឱ្យ [Energodar] មិនអាចរស់នៅបាន” ។ លោក​បាន​ទទូច​ថា រដ្ឋាភិបាល​អ៊ុយក្រែន ​ចង់​គ្រប់គ្រង​តំបន់​នេះ​ឡើង​វិញ ប៉ុន្តែ​មិន​ចង់​ឲ្យ​ប្រជាជន​ដែល​រស់​នៅ​ក្នុង​តំបន់​នោះ​នៅ​ដដែល។

លោក Balitsky បាននិយាយថា ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅ មានការវាយប្រហារដោយកាំភ្លើងធំជាង ៤០ មកលើ និងជុំវិញទីក្រុង ដោយមានការបាញ់ផ្លោងមួយចំនួនធ្វើឡើងក្នុងលក្ខណៈវឹកវរ។

លោកបានអះអាងថា កាំភ្លើងធំរបស់អ៊ុយក្រែន ហាក់ដូចជាមិនខ្វល់ពីការជ្រើសរើស គោលដៅ ដែលមានតម្លៃខ្ពស់នោះទេ ហើយបានចំណាយអាវុធ ដែលមានតម្លៃថ្លៃ ដែលផ្តល់ដោយសហរដ្ឋអាមេរិក ដើម្បីបង្កការខូចខាតតិចតួច៕

Turbo tech solutions
HQP