សន្តិសុខ​យាម​ក្លិប​មួយ​កន្លែង​​នាំ​គ្នា​ព្រួត​វា​.​យ​ភ្ញៀវ​របួសធ្ងន់​ស្រាល​ជា​ច្រើន​​នាក់

116

ភ្នំពេញ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា យុវជន​មួយ​ក្រុម​បាន​នាំ​គ្នា​ចូល​ផឹកស៊ី​រាំ​លេង​សប្បាយ​ក្នុង​ក្លិប​កម្សាន្ត​មួយ​កន្លែង លុះ​ពេល​ចេញ​មក​វិញ​ក៏​ត្រូវ​ខាង​សន្តិសុខ​យាម​ប្រចាំការ ព្រួត​វា​.​យ បណ្ដាល​ឲ្យ​រង​របួសធ្ងន់ និង​ស្រាល​ជា​ច្រើន​នាក់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺ ថ្ងៃ​ទី​៦ ខែតុលា ឆ្នាំ​២០២២ នៅ​ក្នុង​ក្លិប​យីហោ «​អ៊ិ​ច ស្សូម​» វិ​ថី​ចោម​ចៅ ហៅ​ផ្លូវ​វេ​ង​ស្រេង ស្ថិត​ក្នុងភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

បើ​តាម​ប្រភព​​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ពួក​គាត់​មាន​គ្នា​ជាង​១០​នាក់ ជិះ​ម៉ូតូ​៦​ទៅ​៧​គ្រឿង ដោយ​មាន​ស្រី​ប្រុស​ផង​ដែរ បាន​ជិះ​ម៉ូតូ​ដើរ​លេង​ចេញពី​មួយ​កន្លែង​ទៅ​មួយ​កន្លែង ។ ចុង​ក្រោយ​ពួក​គាត់​ក៏​បាន​នាំ​គ្នា​ចូល​ទៅ​រាំ​លេង​នៅ​ក្នុង​ក្លិប​កើតហេតុ​ខាងលើ ខណៈ​ពេល​រាំ​លេង​សប្បាយ​អស់ចិត្ត​ហើយ ពួក​គាត់​បាន​នាំ​គ្នា​ដើរ​ចេញ​មក​ក្រៅ ក្នុង​គោល​បំណង​ត្រឡប់​ទៅ​ផ្ទះ​វិញ ស្រាប់តែ​មាន​ក្មេង​ស្ទាវ​មួយ​ក្រុម​ទៀត បាន​មើល​មុខ និង​ឌឺដង​ដាក់​គ្នា​តែ​មិន​បាន​ធ្វើ​អ្វី​ទេ ។

ជន​រង​គ្រោះ​បន្ត​ថា នៅ​ពេល​នោះ​ពួក​គាត់​ក៏​បាន​នាំ​គ្នា​ដើរ​ចេញ​មក​ដល់​ខាងក្រៅរ​បងហើយ​ស្រាប់​តែ​ខាង​សន្តិសុខ​យាម​ប្រចាំការ​ក្លិប​ខាងលើ ដែល​កាន់ជើង​ក្រុម​ក្មេង​ស្ទាវ​មួយ​ក្រុម​នោះ​បាន​នាំ​គ្នា​យក​ដំបង​រលាស់​ទៅ​វា​.​យ​លើ​ពួក​គាត់ បណ្ដាល​ឲ្យ​រង​របួសធ្ងន់​-​ស្រាល​៣​នាក់ ក្នុង​នោះ​ក៏​មាន​ម្នាក់​ត្រូវ​បាន​សន្តិសុខ​វា​.​យ​អោយ​សន្លប់​ស្ដូក និង​ឃាត់ខ្លួន​គ្នា​គាត់​ចំនួន​៣​នាក់ ព្រមទាំង​ម៉ូតូ​ពីរ​គ្រឿង​ផង​ដែរ ចំណែក​បក្សពួក​ផ្សេង​ទៀត​រង​របួសស្រាល​។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ទាក់ទង​ប្ដឹង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​អោយ​ជួយ​អន្តរាគមន៍ លុះ​ក្រោយមក​ខាង​សមត្ថកិច្ច​បាន​ចុះ​ទៅ​សួរនាំ​ក្លិប​ខាងលើ និង​នាំ​ខ្លួន​ជន​រង​គ្រោះ​យក​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍ ចំណែក​សន្តិសុខ​ខាងលើ សមត្ថកិច្ច​មិន​ទាន់​បាន​ហៅ​មក​សួរនាំ​បំភ្លឺ​នៅឡើយ​ទេ​៕

Turbo tech solutions
HQP